ធីតុសូត្រទី ៦
សាវត្ថីនិទាន ។ គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមាន ព្រះភាគ ហើយទ្រង់គង់នៅក្នុងទីសមគួរ ។ លំដាប់នោះ បុរសម្នាក់ចូលទៅ គាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ខ្សឹបទូលព្រះបាទ បសេនទិកោសលថា បពិត្រព្រះសម្មតិទេព ព្រះនាងមល្លិកាទេវីប្រសូត ព្រះរាជធីតាហើយ ។ កាលបើបុរសនោះក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទ បសេនទិកោសល ក៏មានព្រះហបឫទ័យអាក់អន់ ។ លុះព្រះមានព្រះភាគទ្រង់ជ្រាបថា ព្រះបាទបសេនទិកោសល មានព្រះហបឫទ័យអាក់អន់ហើយ ទើបត្រាស់នូវគាថាទាំងឡាយនេះ ក្នុងវេលា នោះថា បពិត្រព្រះអង្គជាធំជាងជន សូមព្រះអង្គចិញ្ចឹមត្រែស្តីមួយពួក ដែលមានបញ្ញា មានសីល មានម្តាយក្មេក និងពុកក្មេកដូចជា ទេព្តា ជាអ្នកធ្វើវត្តដល់ប្តី ជ្រាស្តីប្រសើរ បពិត្រព្រះអង្គ ជាធំក្នុងទិស បុរសណា កើតចាកស្ត្រីនោះ បុរសនោះ ជា អ្នកក្លៀវក្លា ឯបុត្តនៃភរិយាល្អប្រាកដដូច្នោះ តែងប្រៀនប្រដៅ នូវជនដែលនៅក្នុងដែនបាន ។