អដ្ឋកថា ធីតុសូត្រទី ៦
ក្បាលទី 19 · ទំព័រ 576
គប្បីជ្រាបវិនិច្ឆ័យក្នុងធីតុសូត្រទី ៦ តទៅ បទថា ឧបសង្កមិ សេចក្តីថា ព្រះបាទបសេនទិកោសល ឲ្យគេធ្វើផ្ទះសម្រាប់ប្រសូត វេលាព្រះនាងមល្លិកាប្រសូត ព្រះរាជទានការរក្សាហើយ ស្តេចចូលទៅ គាល់ព្រះមានព្រះភាគ ។ បទថា អនត្តមនោ អហោសិ សេចក្តីថា ទ្រង់ មានព្រះហបឫទ័យអាក់អន់ថា អញឲ្យឥស្សរិយៈយ៉ាងធំ ដល់ធីតានៃត្រកូល អ្នកក្រខ្សត់ បើនាងបានព្រះរាជបុត្រ នឹងជួបសក្ការៈដ៏ធំដោយពិត ឥឡូវនេះ នាងសាបសូន្យចាកសក្ការៈនោះហើយ ។ បទថា សេយ្យា សេចក្តីថា ស្ត្រីខ្លះ ទោះស្មើនឹងមនុស្សមាន បញ្ញាយឺតយូរ ក៏នៅប្រសើរជាងកូនគ ។ បទថា បេសោ ប្រែថា សូម ព្រះអង្គចិញ្ចឹម ។ ព្រះមានព្រះភាគត្រាស់ហៅព្រះរាជា អ្នកគ្រប់គ្រងប្រជាជន ថា ជនាធិប ។ បទថា សស្សុទេវា បានដល់ មែក្មេក និងពុកក្មេកដូចជា ទេវតា ។ បទថា ទិសម្បតិ បានដល់ ជាធំក្នុងទិស ។ បទថា តាទិសា សុភរិយា ប្រែថា នៃភរិយាល្អប្រាកដដូច្នោះ ។