បឋមអប្បមាទសូត្រទី ៧
ទៀបក្រុងសាវត្ថី … លុះព្រះបាទបសេនទិកោសលគង់ក្នុង ទីសមគួរហើយ ទ្រង់ត្រាស់នឹងព្រះមានព្រះភាគដូច្នេះថា ធម៌តែមួយ ដែល ឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ ១ ប្រយោជន៍ក្នុង លោកខាងមុខ ១ មានដែរឬ ព្រះអង្គ ។ ព្រះអង្គត្រាស់ថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ ១ ប្រយោជន៍ ក្នុងលោកខាងមុខ ១ មានដែរ មហារាជ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ ១ ប្រយោជន៍ក្នុងលោកខាងមុខ ១ តើដូចម្តេចខ្លះ ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទ ធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ ១ ប្រយោជន៍ក្នុងលោកខាងមុខ ១ ។ បពិត្រមហារាជ ដានជើងណាមួយនៃ ពួកសត្វដែលដើរលើផែនដី ដានជើងទាំងអស់នោះ រមែងប្រជុំចុះក្នុងដាន ជើងដំរី ដានជើងដំរីប្រាកដជាធំជាងដានជើងសត្វទាំងអម្បាលនោះ ព្រោះថា ដានជើងដំរី ជាដានជើងធំ យ៉ាងណាមិញ បពិត្រមហារាជ ធម៌តែមួយ គឺ អប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ ១ ប្រយោជន៍ក្នុងលោកខាងមុខ ១ យ៉ាងនោះឯង ។ ព្រះមានព្រះភាគបានត្រាស់ភាសិតនេះ ។ បេ ។ បុគ្គល កាលប្រាថ្នានូវអាយុ ភាពជាអ្នកមិនមានរោគ សម្បុរកាយ ឋានសួគ៌ ត្រកូលខ្ពស់ និងសេចក្តីត្រេកអរ ទាំងឡាយ ដ៏លើសលុប តៗ ទៅ ( គួរតែធ្វើសេចក្តី មិនប្រមាទ ) បណ្ឌិតទាំងឡាយ តែងសរសើរសេចក្តីមិន ប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតជាអ្នកមិន ប្រមាទ តែងបានប្រយោជន៍ទាំងពីរ គឺប្រយោជន៍ណា ក្នុង បច្ចុប្បន្នក្តី ប្រយោជន៍ណា ដែលមានក្នុងបរលោកក្តី ធីរជន ឈ្មោះថា បណ្ឌិត ព្រោះការបាននូវប្រយោជន៍