អដ្ឋកថា ទុតិយអប្បមាទសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអប្បមាទសូត្រទី ៨ តទៅ បទថា សោ ច ខោ កល្យាណមិត្តស្ស សេចក្តីថា ក៏ធម៌នោះ រមែង ឈ្មោះថា ស្វាក្ខាតធម៌របស់អ្នកមានមិត្តល្អបុណ្ណោះ មិនមែនជាស្វាក្ខាតធម៌ របស់អ្នកមានមិត្តអាក្រក់ទេ ពិតហើយ ធម៌ ជាស្វាក្ខាតធម៌សូម្បីជារបស់ មនុស្សគ្រប់គ្នាក៏ពិត តែរមែងធ្វើប្រយោជន៍ឲ្យពេញដល់អ្នកមានមិត្តល្អអ្នក តាំងចិត្តស្តាប់ដោយល្អ អ្នកជឿ កាន់យកដូចថ្នាំ ជាប្រយោជន៍ដល់អ្នកប្រើ មិនជាប្រយោជន៍ដល់អ្នកមិនប្រើទេ ដោយហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ពាក្យនេះ គប្បីជ្រាបថា ទេសនាធម៌ ក្នុងពាក្យថា ធម្មោ នេះ ។ បទថា ឧបឌ្ឍមិទំ សេចក្តីថា បានឮថា ព្រះថេរៈសម្ងំនៅក្នុង ទីស្ងាត់ គិតថា កាលមិត្តល្អ ជាអ្នកប្រៀនប្រដៅមាន សមណធម៌នេះ រមែងសម្រេចប្រយោជន៍ ដល់អ្នកតាំងនៅក្នុងសេចក្តីព្យាយាមចំពោះខ្លួន ដូច្នោះ ព្រហ្មចរិយៈពាក់កណ្តាលមកពីមិត្តល្អ ពាក់កណ្តាលមកពីសេចក្តី ព្យាយាមចំពោះខ្លួន ។ គ្រានោះ ព្រះថេរៈត្រិះរិះថា អញនៅក្នុងបទេសញ្ញាណ គឺញាណក្នុងធម៌ជាចំណែកខ្លះ ដឹងបានចំណែកខ្លះ មិនអាចគិតបានគ្រប់ ចំណែកទាំងអស់ ចាំបាច់ត្រូវទូលសួរព្រះសាស្តា ទើបអស់សេចក្តីសង្ស័យ ព្រោះហេតុនោះ ទើបលោកចូលទៅគាល់ព្រះសាស្តា ហើយពោលយ៉ាងនោះ ។ បទថា ព្រហ្មចរិយស្ស បានដល់ អរិយមគ្គ ។ បទថា យទិទំ កល្យាណមិត្តតា សេចក្តីថា ឈ្មោះថា ភាពជាអ្នកមានមិត្រល្អឯណា ភាពជា អ្នកមានមិត្រល្អនោះ ជាគុណពាក់កណ្តាល មគ្គព្រហ្មចរិយៈ ជាគុណពាក់កណ្តាល ដូច្នោះ ទើបព្រះថេរៈពោលថា អរិយមគ្គ មានសម្មាទិដ្ឋិជាដើម ពាក់កណ្តាល រមែងមកអំពីភាពជាអ្នកមានមិត្រល្អ ពាក់កណ្តាលទៀត មក អំពីសេចក្តីព្យាយាមចំពោះខ្លួន ពិតហើយ នេះជាសេ