បឋមាបុត្តកសូត្រទី ៩
ទៀបក្រុងសាវត្ថី … គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងក្នុងវេលាថ្ងៃត្រង់ លុះ ស្តេចយាងដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់ ដូច្នេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹងស្តេចមកពីណា ទាំង ថ្ងៃត្រង់ ។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ ចម្រើន សេដ្ឋីគហបតីក្នុងក្រុងសាវត្ថីនេះ ធ្វើមរណកាលទៅហើយ ខ្ញុំព្រះអង្គ នាំទ្រព្យរបស់សេដ្ឋី ដែលគ្មានកូននោះ មកកាន់ខាងក្នុងព្រះរាជវាំង បពិត្រ ព្រះអង្គដ៏ចម្រើន គ្រាន់តែប្រាក់មានបែតសិបសែនទៅហើយ នឹងបាច់ពោល ទៅថ្វីដល់រូបិយៈ បពិត្រព្រះអង្គដ៏ចម្រើន សេដ្ឋីគហបតីនោះ មានការបរិភោគ ភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់ជាគម្រប់ពីរ មាន ការប្រើប្រាស់សំពត់បែបនេះ គឺគាត់ស្លៀកសម្បកធ្មៃប៉ះជា ៣ ផ្ទាំង មាន ការប្រើប្រាស់យានបែបនេះ គឺគាត់ជិះរថតូចកញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច ។ បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ធម្មតាអសប្បុរស បើបានភោគៈ ច្រើនលើសលុបហើយ មិនធ្វើខ្លួនឲ្យសុខ មិនបំពេញខ្លួន មិនធ្វើមាតាបិតា ឲ្យសុខ មិនបំពេញមាតាបិតា មិនធ្វើបុត្តភរិយាឲ្យបានសុខ មិនបំពេញបុត្ត ភរិយា មិនធ្វើពួកបុរសជាទាសកម្មករឲ្យបានសុខ មិនបំពេញពួកបុរសជា ទាសកម្មករ មិនធ្វើពួកមិត្ត និងអាមាត្យឲ្យបានសុខ មិនបំពេញពួកមិត្ត និង