អដ្ឋកថា បឋមាបុត្តកសូត្រទី ៩
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមាបុត្តកសូត្រទី ៩ ជាបន្ត បទថា ទិវាទិវស្ស ប្រែថា ថ្ងៃនៃថ្ងៃ អធិប្បាយថា វេលាថ្ងៃត្រង់ ។ បទថា សាបតេយ្យំ ប្រែថា ទ្រព្យ ។ បទថា កោ បន វាទោ រូបិយស្ស សេចក្តី ថា នឹងពោលថ្វី ដល់រូបិយៈ ទាំងជារបស់ដុំ មានប្រាក់ ទង់ដែង ដែក សំរឹទ្ធជាដើម ទាំងជារូបិយភណ្ឌ មានភាជនៈសម្រាប់ប្រើប្រាស់ជាដើម គឺនឹង និយាយកំណត់ដូចម្តេចបានថា ឈ្មោះថា មានប្រមាណបុណ្ណេះ ។ បទថា កណាជកំ បានដល់ បាយចុងអង្ករ ។ បទថា ពិលង្គទុតិយំ ប្រែថា មាន ជ្រក់ជាគម្រប់ពីរ ។ បទថា សាណំ បានដល់ សំពត់ដែលធ្វើដោយសម្បក ធ្មៃ ។ បទថា តិបក្ខវសនំ បានដល់ សំពត់ដែលកាត់ជា ៣ ផ្ទាំង ដេរ ជាយទាំងសងខាងជាប់គ្នា ។ បទថា អសប្បុរិសោ ប្រែថា បុរសអាក្រក់ ។ ទក្ខិណា ឈ្មោះថា ឧទ្ធគ្គិកា ក្នុងពាក្យថា ឧទ្ធគ្គិកំ ជាដើម ព្រោះមានផលខាងលើ ( ខ្ពស់ ) ដោយឲ្យផលក្នុងភូមិខ្ពស់ៗ ឡើងទៅ ។ ឈ្មោះថា សោវគ្គិកា ព្រោះជាប្រយោជន៍ដល់សួគ៌ ជាហេតុនាំឲ្យកើតក្នុងសួគ៌នោះ ។ ឈ្មោះថា សុខវិបកា ព្រោះទក្ខិណានោះ មានសុខជាវិបាក ក្នុងទីដែលកើតហើយ ។ ឈ្មោះថា សគ្គសំវត្តនិកា ព្រោះជាទីកើតរបស់វិសេស មានសម្បុរទិព្វជាដើម ដ៏លើស អធិប្បាយថា ទក្ខិណាទានបែបនេះ រមែងប្រតិស្ឋាន ។ បទថា សាតោទកា បានដល់ ទឹកមានរសឆ្ងាញ់ ។ បទថា សេតកា បានដល់ ទឹកមានពណ៌ស ព្រោះទឹកក្នុងទីមានរលកបែកខ្ចាយ ពណ៌ស ។ បទថា សុបតិត្ថា ប្រែថា មានកំពង់ល្អ ។ បទថា តញ្ជនោ សេចក្តីថា ទឹកដែលសាបពេក ដោយទឹកណា អ្នកមិនគប្បីដងទឹកនោះដាក់ក្នុងភាជន៍ នាំទៅបានទេ ។ បទថា ន យថាបច្ចយំ វា ករេយ្យ សេចក្តីថា កិច្ចដែល ត្រូវការដោយទឹកណា បុគ្គលគប្បីធ្វើដោយទឹក គេមិនគប្បីធ្វើកិច្ច ដោយទឹក