ទុតិយាបុត្តកសូត្រទី ១០

ក្បាលទី 19 · ទំព័រ 597

គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមាន ព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹង ស្តេចមកពីណា ទាំងថ្ងៃត្រង់ ។ ព្រះបាទបសេនទិកោសល ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សេដ្ឋីគហបតីក្នុងក្រុងសាវត្ថីនេះ ធ្វើមរណកាលទៅ ហើយ ខ្ញុំព្រះអង្គមកនាំយកទ្រព្យសេដ្ឋីគ្មានកូននោះ ទៅកាន់ខាងក្នុងព្រះរាជ វាំង បពិត្រព្រះអង្គដ៏ចម្រើន គ្រាន់តែប្រាក់មានមួយរយសែនទៅហើយ នឹងបាច់ពោលទៅថ្វីដល់រូបិយៈ បពិត្រព្រះអង្គដ៏ចម្រើន សេដ្ឋីគហបតីនោះ មានការបរិភោគភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់ជា គម្រប់ពីរ មានការប្រើប្រាស់សំពត់បែបនេះ គឺគាត់ប្រើប្រាស់សំពត់សម្បក ធ្មៃ ប៉ះជា ៣ ផ្ទាំង មានការប្រើប្រាស់យានបែបនេះ គឺគាត់ជិះរថតូច កញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច ។ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ កាលពីព្រេងនាយមក សេដ្ឋីគហបតីនោះ បានឲ្យគប្រេតិបត្តិព្រះតគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាត ថា អ្នកទាំងឡាយ ចូរឲ្យនូវដុំបាយដល់សមណៈដូច្នេះ លុះពោលរួចហើយក៏ ក្រោកអំពីអាសនៈចៀសចេញទៅ លុះសេដ្ឋីគហបតីនោះឲ្យរួចហើយ ជា អ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេលជាខាងក្រោយថា ទាសៈទាំងឡាយក្តី