អដ្ឋកថា ទុតិយាបុត្តកសូត្រទី ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយាបុត្តកសូត្រទី ១០ តទៅ បទថា បិណ្ឌបតេន បដិបទេសិ បានដល់ ប្រកបជាមួយនឹងបិណ្ឌបាត អធិប្បាយ ថា បានប្រគេនបិណ្ឌបាត ។ បទថា បក្កាមិ បានដល់ ទៅដោយកិច្ចឯណានី មួយ គឺដោយកិច្ច មានចូលគាល់ព្រះរាជាជាដើម ។ បទថា បច្ឆា វិប្បដិសារី អហោសិ សេចក្តីថា បានឮថា សេដ្ឋីនោះជួបព្រះបច្ចេកពុទ្ធអង្គ នោះ សូម្បីក្នុងថ្ងៃដទៃៗ តែគាត់មិនមានគំនិតគិតនឹងថ្វាយទាន ។ ក្នុងថ្ងៃ នោះ ព្រះបច្ចេកពុទ្ធព្រះនាមថាតគរសិខី បុត្រទី ៣ របស់នាងបទុមវតីអង្គ នេះ នៅដោយសុខដែលកើតអំពីផលសមាបត្តិ នាភ្នំគន្ធមាទន៍ ក្រោកឡើង ក្នុងវេលាព្រឹក ខ្ពុរព្រះឱស្ឋត្រង់អនោតត្តស្រះ ស្លៀកស្បង់លើថ្មមនោសិលា ចងកាយពន្ធ កាន់បាត្រ និងចីវរ ចូលចតុត្ថជ្ឈានដែលជាបាទនៃអភិញ្ញា ហោះទៅដោយឫទ្ធិ ចុះត្រង់ទ្វារនគរ ឃ្លុំចីវរ ហើយកាន់បាត្រ ដល់ទ្វារផ្ទះ របស់សេដ្ឋីតាមលំដាប់ ដោយអាកប្ប និងអាការ មានការឈានទៅមុខ ជាដើម ដែលគួរជ្រះថ្លា ដូចដាក់របស់ដែលមានតម្លៃមួយពាន់ ត្រង់ទ្វារនគរ សម្រាប់អ្នកនគរទាំងឡាយ ។ ថ្ងៃនោះ សេដ្ឋីភ្ញាក់អំពីព្រឹកព្រហាម បរិភោគ អាហារដ៏ប្រណីត ក្រាលអាសនៈត្រង់ខ្លោងទ្វារផ្ទះ អង្គុយសំអាតធ្មេញ សេដ្ឋី នោះឃើញព្រះបច្ចេកពុទ្ធហើយ កើតចិត្តគិតនឹងថ្វាយទាន ព្រោះថ្ងៃនោះ សេដ្ឋី បរិភោគអាហារព្រឹក ហើយអង្គុយទើបហៅភរិយាមកប្រាប់ថា ចូរនាង ប្រគេន បិណ្ឌបាតដល់សមណៈអង្គនេះ ហើយក៏ដើរចេញទៅ ។ ភរិយាសេដ្ឋីគិតថា អស់កាលមានប្រមាណបុណ្ណេះ អញមិនធ្លាប់បាន ឮពាក្យថា ចូរនាងឲ្យទានដល់អ្នកនេះ បុន្តែថ្ងៃនេះ សេដ្ឋីប្រាប់ឲ្យថ្វាយទាន ក៏មិនបានប្រាប់ឲ្យថ្វាយដល់បុគ្គលនេះ តែឲ្យថ្វាយដល់ព្រះបច្ចេកពុទ្ធ ដែល ប្រាសចាក