លោកសូត្រទី ៣

ក្បាលទី 19 · ទំព័រ 617

ទៀបក្រុងសាវត្ថី … លុះព្រះបាទបសេនទិកោសលគង់ក្នុង ទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ធម៌របស់លោកមានបុន្មានយ៉ាង កាលដែលកើតឡើង តែង កើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ ធម៌របស់លោកមាន ៣ យ៉ាង កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បី សេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ ។ ធម៌ ៣ យ៉ាង ដូចម្តេច ។ បពិត្រ មហារាជ លោភៈ ជាធម៌របស់លោក ១ កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ បពិត្រ មហារាជ ទោសៈ ជាធម៌របស់លោក ១ កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ បពិត្រ មហារាជ មោហៈ ជាធម៌របស់លោក ១ កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ ។ បពិត្រមហារាជ ធម៌របស់លោកទាំង ៣ នេះឯង កាលដែលកើតឡើង តែង កើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ ។ ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ ។ បេ ។ លោភៈក្តី ទោសៈក្តី មោហៈក្តី កើតអំពីខ្លួនហើយ តែងបេតោ បៀននូវបុរស ដែលមានចេតនាអាក្រក់វិញ ដូចផ្លែរបស់ខ្លួន បៀតបៀននូវឈើ ដែលមានសម្បកជាខ្លឹម ។ ក្នុងលោកសូត្រទី ៣ ពាក្យទាំងអស់ មានសេចក្តីងាយយល់ហើយ ។ ៨