ឥស្សត្ថសូត្រទី ៤

ក្បាលទី 19 · ទំព័រ 618

ទៀបក្រុងសាវត្ថី … លុះព្រះបាទបសេនទិកោសលគង់ក្នុង ទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ទាន តើបុគ្គលត្រូវឲ្យដល់បុគ្គលណា ។ ព្រះអង្គត្រាស់ថា បពិត្រ មហារាជ ចិត្តជ្រះថ្លាចំពោះបុគ្គលណា ( ត្រូវឲ្យដល់បុគ្គលនោះ ) ។ បពិត្រ ព្រះអង្គដ៏ចម្រើន ទាន ដែលបុគ្គលឲ្យហើយដល់បុគ្គលណា ទើបមានផល ច្រើន ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ ពាក្យថា ទាន បុគ្គល ត្រូវឲ្យដល់បុគ្គលណា នេះជាពាក្យដទៃ ពាក្យថា ទាន ដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ទើបមានផលច្រើន នេះក៏ជាពាក្យដទៃដែរ បពិត្រមហារាជ ទាន ដែលបុគ្គលឲ្យដល់បុគ្គលមានសីល ទើបមានផលច្រើន ទាន ដែល បុគ្គលឲ្យដល់បុគ្គលទ្រុស្តសីល មិនមានផលច្រើនទេ ។ បពិត្រមហារាជ បើដូច្នោះ តថាគតនឹងសួរព្រះអង្គក្នុងប្រស្នានេះ ប្រស្នានេះគាប់ចិត្តព្រះអង្គ យ៉ាងណា ត្រូវព្រះអង្គព្យាករនូវប្រស្នានោះយ៉ាងនោះ ។ បពិត្រមហារាជ ព្រះអង្គសម្គាល់ហេតុនោះដូចម្តេច ក្នុង ជនបទនេះ មានចម្បាំងមកប្រាកដដល់ព្រះអង្គហើយ ប្រសិនបើសង្រ្គាមលើក គ្នាជាពួកមកដល់ហើយ តែថា ខត្តិយកុមារមិនបានសិក្សា មិនមានថ្វីដៃ មិន ទាន់កបន្ទាយ មិនចេះថ្លែងសរ មានសេចក្តីខ្លាច រន្ធត់ តក់ស្លុត រត់ទៅជា ប្រក្រតី តើព្រះអង្គគួរចិញ្ចឹមបុរសនោះដែរឬ ព្រះអង្គត្រូវការដោយបុរសបែប នោះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនគួរចិញ្ចឹមបុរសនោះ ខ្ញុំ ព្រះអង្គមិនត្រូវការដោយបុរសបែបនោះឡើយ ។ ប្រសិនបើសង្រ្គាមលើកគ្នា ជាពួកមកដល់ហើយ តែថា កុមាររបស់ព្រាហ្មណត្រកូល មិនបានសិក្សា ។ បេ ។ ប្រសិនបើសង្រ្គាមលើកគ្នាជាពួកមកដល់ហើយ តែថា កុមាររបស់ វេស្សត្រកូល មិនបានសិក្សា