អដ្ឋកថា ឥស្សត្ថសូត្រទី ៤

ក្បាលទី 19 · ទំព័រ 622

ការតាំងឡើងនៃឥស្សត្ថសូត្រទី ៤ មានអត្ថុប្បត្តិហេតុកើតរឿង ដូច្នេះ បានឮថា ក្នុងបឋមពោធិកាល ព្រះមានព្រះភាគ និងភិក្ខុសង្ឃមានលាភសក្ការ ៈកើតឡើងជាច្រើន ។ ពួកតិរ្ថិយសូន្យចាកលាភសក្ការៈ ក៏ដើរទៅ និយាយក្នុងត្រកូលទាំងឡាយ យ៉ាងនេះថា ព្រះសមណគោតមពោលយ៉ាង នេះថា គប្បីឲ្យទានដល់ពួកយើងបុណ្ណោះ មិនគប្បីឲ្យទានដល់អ្នកដទៃ គប្បី ឲ្យទានដល់សាវ័ករបស់ពួកយើងបុណ្ណោះ មិនគប្បីឲ្យទានដល់ពួកសាវ័ក របស់អ្នកដទៃទេ ទានដែលឲ្យដល់ពួកយើងបុណ្ណោះ មានផលច្រើន ទាន ដែលឲ្យដល់អ្នកដទៃ មិនមានផលច្រើនទេ ទានដែលឲ្យដល់សាវ័ករបស់ពួកយើង បុណ្ណោះ មានផលច្រើន ទានដែលឲ្យដល់ពួកសាវ័ករបស់អ្នកដទៃ មិន មានផលច្រើនឡើយ ។ សូម្បីខ្លួនឯងក៏អាស្រ័យភិក្ខាចារ គួរឬ ដែលមកធ្វើ អន្តរាយដល់បច្ច័យ ៤ របស់អ្នកដទៃ ដែលអាស្រ័យភិក្ខាចារដូចគ្នា ព្រះ សមណគោតមធ្វើមិនត្រូវ មិនសមគួរឡើយ សម្តីនោះ ក៏ផ្សព្វផ្សាយដល់ រាជត្រកូល ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ព្រះតម្រិះថា មិនមែន ជាឋានៈឡើយ ដែលព្រះតថាគតនឹងគប្បីធ្វើអន្តរាយដល់សាវ័ករបស់អ្នកដទៃ មានតែជនដទៃទាំងនោះព្យាយាម ដើម្បីមិនឲ្យមានលាភ ដើម្បីមិនឲ្យមានយស ដល់ព្រះតថាគត បើអញនៅក្នុងទីនេះឯង ក៏នឹងគប្បីនិយាយថា ពួក លោកកុំនិយាយយ៉ាងនេះ ព្រះសាស្តាមិនត្រាស់យ៉ាងនោះ សម្តីនោះ មិន គប្បីដល់ការមិនមានមន្ទិល អញនឹងធ្វើសម្តីនោះ ឲ្យអស់មន្ទិល ក្នុងវេលា ដែលមហាជននេះប្រជុំគ្នា ទើបទ្រង់នៅស្ងៀម រង់ចាំដល់ថ្ងៃមហោស្រព ។