អដ្ឋកថា តបោកម្មសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងតបោកម្មសូត្រទី ១ វគ្គទី ១ ដូចតទៅ បទថា ឧរុវេលាយំ វិហរតិ សេចក្តីថា ព្រះមានព្រះភាគជាអ្នកចាក់ធ្លុះព្រះ សព្វញ្ញុតញ្ញាណទ្រង់អាស្រ័យស្រុកឧរុវេលាប្រថាប់នៅ ។ បទថា បឋមាភិសម្ពុទ្ធោ សេចក្តីថា ត្រាស់ដឹងជាព្រះពុទ្ធខាងក្នុង ៧ សប្តាហ៍ដំបូងនុ៎ះឯង ។ បទថា ទុក្ករការិកាយ បានដល់ ដោយទុក្ករកិរិយា ដែលទ្រង់ធ្វើមក អស់ ៦ ឆ្នាំ ។ បទថា មារោ បបិមា សេចក្តីថា ដែលឈ្មោះថា មារ ព្រោះធ្វើសត្វអ្នកបដិបត្តិដើម្បីកន្លងវិស័យរបស់ខ្លួនឲ្យស្លាប់ ។ ដែលឈ្មោះ ថា បបិមា ព្រោះប្រកបសត្វក្នុងបាប ឬប្រកបខ្លួនឯងនៅក្នុងបាប មារនោះ មានឈ្មោះដទៃៗ ខ្លះ មានច្រើនឈ្មោះជាដើមថា កណ្ហ អធិបតិ វសវត្តិ អន្តក នមុចិ បមត្តពន្ធុ ដូច្នេះខ្លះ ។ តែក្នុងព្រះសូត្រនេះ បញ្ជាក់ ២ ឈ្មោះ បុណ្ណោះ ។ បទថា ឧបសង្កមិ សេចក្តីថា មារគិតថា ព្រះសមណគោតមនេះ បញ្ញត្តថា តថាគតជាអ្នករួចផុតហើយ អញនឹងពោលសេចក្តីដែលព្រះសមណគោតមនោះ នៅមិនទាន់ជាអ្នករួចផុត ដូច្នេះហើយ ទើបចូលទៅគាល់ ។ បទថា តបេកម្មា អបក្កម្ម ប្រែថា ចេញចាកតបោកម្ម ។ ដោយ បទថា អបរទ្ធោ មារពោលថា ព្រះអង្គនៅមិនទាន់ឆ្ងាយចាកផ្លូវនៃសេចក្តី បរិសុទ្ធិ ។ បទថា អបរំ តបំ សេចក្តីថា តបៈដ៏សៅហ្មងដែលធ្វើ ដើម្បីប្រយោជន៍ដល់តបៈយ៉ាងដទៃទៀត ជាអត្តកិលមថានុយោគប្រកបខ្លួន ឲ្យលំបាកឥតប្រយោជន៍ ។ បទថា សព្វំ នត្ថាវហំ ហោតិ សេចក្តីថា ដឹង ថា តបៈទាំងអស់មិននាំប្រយោជន៍មកឲ្យយើង ។ បទថា ផិយារិត្តំវ ធម្មនិ សេចក្តីថា ដូចដោលទូកលើគោក ក្នុងព្រៃ លោកអធិប្បាយថា ប្រៀបដូច មនុស្សទាំងឡាយ ដាក់ទូកលើគោក ក្នុងព្រៃ ផ្ទុករបស់ពេញហើយ កាល មហាជនឡើងទូកហើយ ក៏ចាប់អុំដោល បែរមក