អដ្ឋកថា សុភសូត្រទី ៣

ក្បាលទី 19 · ទំព័រ 645

គប្បីជ្រាបវិនិច្ឆ័យក្នុងសុភសូត្រទី ៣ តទៅ បទថា សុសំវុតា ប្រែថា សង្រួមល្អហើយ ។ បទថា ន តេ មារវសានុគា សេចក្តីថា ម្នាលមារ ជនទាំងនោះ មិនលុះនៅក្នុងអំណាចរបស់អ្នកឯង ឡើយ ។ បទថា ន តេ មារស្ស បច្ចគូ សេចក្តីថា ជនទាំងនោះ មិនមែន ជាសិស្សគណអន្តេវាសិករបស់អ្នកឯងជាមារឡើយ ។