សប្បសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រី ងងឹតសូន្យឈឹង ។ ចួនជាមានភ្លៀងរលឹមស្រឹបៗ ។ លំដាប់នោះឯង មារមានចិត្តបាប មានប្រាថ្នានឹងញ៉ាំងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើងដល់ព្រះមានព្រះភាគ ទើប និម្មិតភេទជាស្តេចពស់ ១ ធំ ហើយលូនចូលទៅរកព្រះមានព្រះភាគ ។ កាយ របស់ស្តេចពស់នោះបុនទូកធំ ១ ដែលធ្វើដោយដើមឈើទាំងមូល ។ ពពារ របស់វា បុនកន្ទេលធំសម្រាប់ហាលម្សៅ របស់អ្នកធ្វើសុរា ។ ភ្នែករបស់វា បុនភាជន៍សំរឹទ្ធិធំសម្រាប់សោយរបស់ព្រះបាទបសេនទិកោសល ។ អណ្តាត របស់វា លៀនចេញអំពីមាត់មក ដូចផ្លេកបន្ទោរផ្សាយចេញក្នុងកាលមេឃ គ្រហឹម ។ សូរសន្ធឹកនៃខ្យល់ដង្ហើមចេញចូលរបស់វា ដូចសំឡេងនៃស្នប់ របស់ជាងលោហៈដែលគេកំពុងស៊ប់ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ពស់ នេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារ មានចិត្តបាប នោះ ដោយគាថាដូច្នេះថា បុគ្គលណា គប់រកនូវសុញ្ញាគារស្ថានដើម្បីដេក បុគ្គលនោះ ឈ្មោះថា អ្នកប្រាជ មានខ្លួនសង្រួមហើយ បុគ្គលនោះ ឈ្មោះថា ប្រព្រឹត្តលះបង់ ( នូវសេចក្តីអាល័យ ) ក្នុង អត្តភាពនោះ ព្រោះថា ការប្រព្រឹត្តលះបង់ ( នូវសេចក្តី អាល័យ ) ក្នុងអត្តភាពនោះ របស់បុគ្គលមានសភាពដូច្នោះ ជាការសមគួរហើយ ពួកសត្វដែលសញ្ចរទៅមក ( មានខ្លា ធំជាដើម ) ក៏មានច្រើន អារម្មណ៍ដែលគួរខ្លាចក៏មានច្រើន ទាំងរបោម និងសត្វទីឃជាតិ ក៏មានច្រើន ព្រះមហាមុនី ដែលនៅក្នុងសុញ្ញាគារស្ថាន ក៏មិនព្រឺព្រួចរោម ព្រោះអារម្មណ៍