អដ្ឋកថា សុប្បតិសូត្រទី ៧

ក្បាលទី 19 · ទំព័រ 659

គប្បីជ្រាបវិនិច្ឆ័យក្នុងសុប្បតិសូត្រទី ៧ តទៅ បទថា បទេ បក្ខាលេត្វា បានដល់ ទ្រង់លាងព្រះបាទដើម្បីកាន់យកនូវឧតុ គឺ ទំនៀម ។ ល្អងធូលីមិនជាប់នឹងសរីរៈរបស់ព្រះពុទ្ធទាំងឡាយ ។ សូម្បីតែ ទឹកក៏រមេលោទៅដូចទឹកដែលដាក់លើស្លឹកឈូក ។ ម្យ៉ាងទៀត ការលាង ជើងក្នុងទីសម្រាប់លាងជើង ចូលផ្ទះ ជាទំនៀមរបស់អ្នកបួសទាំងឡាយ ធម្មតាព្រះពុទ្ធទាំងឡាយ ឈ្មោះថា ទ្រង់មិនទម្លាយទំនៀម ក្នុងសេចក្តីនោះ ព្រះពុទ្ធទាំងឡាយ តាំងនៅក្នុងប្រធាននៃទំនៀម រមែងលាងព្រះបាទ ។ ពិត ហើយ បើព្រះតថាគត មិនស្រង់ទឹក មិនលាងព្រះបាទសោត ជនទាំងឡាយ ក៏នឹងនិយាយថា អ្នកនេះមិនមែនជាមនុស្ស ព្រោះហេតុនោះ ព្រះមានព្រះភាគ ទ្រង់មិនលះបង់កិរិយារបស់មនុស្ស ទើបទ្រង់លាងព្រះបាទ ។ បទថា សតោ សម្បជានោ បានដល់ ទ្រង់ប្រកបដោយសតិសម្បជញ្ញៈ ដែល កំណត់យកការដេកលក់ជាអារម្មណ៍ ។ ដោយបទថា ឧបសង្កមិ លោកពោលថា មារគិតថា ព្រះសមណ គោតម ទ្រង់ចង្រ្កមក្នុងទីវាលអស់មួយរាត្រី នៅមិនទាន់ភ្លឺ ហើយ ចូលក្នុងព្រះគន្ធកុដិ ផ្ទំជាសុខពេកណាស់ អញនឹងបៀតបៀនព្រះអង្គ ហើយ ទើបចូលទៅគាល់ ។ ដោយបទថា កឹ សោប្បសិ មារពោលថា ព្រះអង្គផ្ទំលក់ឬ ការផ្ទំ លក់របស់ព្រះអង្គដូចម្តេច ។ បទថា កឹ នុ សោប្បសិ បានដល់ ព្រោះ ហេតុដូចម្តេច បានជាព្រះអង្គផ្ទំលក់ ។ បទថា ទុព្ភតោ វិយ បានដល់ ផ្ទំលក់ដូចជាមនុស្សស្លាប់ និងផ្ទំលក់ដូចមនុស្សសន្លប់ ។ ដោយបទថា សុញ្ញមគារំ មារពោលថា ព្រះអង្គផ្ទំលក់ដោយគិតថា សុញ្ញាគារស្ថាន អាត្មាអញ ( បានហើយ ) ឬ ។ បទថា សុរិយេ ឧគ្គតេ សេចក្តីថា កាល ព្រះអាទិត្យរះឡើង ឥឡូវនេះ ភិក្ខុទាំងឡាយ កំពុងបោស តម្កល់ទឹកឆាន់ ត្រៀមខ្លួនទៅបិណ្ឌបាត ព្រោះហេតុដូចម្តេច បានជ