នន្ទនសូត្រទី ៨
ក្បាលទី 19 · ទំព័រ 662
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមាន ព្រះភាគ លុះចូលទៅដល់ ក៏ពោលគាថានេះ ក្នុងទីជិតនៃព្រះមានព្រះភាគថា អ្នកមានកូនតែងត្រេកអរនឹងកូន អ្នកមានគោតែងត្រេកអរនឹង គោដូចគ្នា ឯឧបធិទាំងឡាយជាទីត្រេកអររបស់ជន បុគ្គល ណាមិនមានឧបធិ បុគ្គលនោះ រមែងមិនត្រេកអរឡើយ ។ ព្រះសម្ពុទ្ធត្រាស់តបថា អ្នកមានកូន តែងក្រៀមក្រំ ចិត្តនឹងកូន អ្នកមានគោ តែងក្រៀមក្រំចិត្តនឹងគោដូចគ្នា ឧបធិ ជាទីក្រៀមក្រំចិត្តរបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គល នោះ រមែងមិនក្រៀមក្រំចិត្តឡើយ ។ គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ ។