អដ្ឋកថា បឋមអាយុសូត្រទី ៩
ក្បាលទី 19 · ទំព័រ 664
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអាយុសូត្រទី ៩ តទៅ បទថា អប្បំ វា ភិយ្យោ សេចក្តីថា បុគ្គលរស់នៅលើសជាងបន្តិច ក៏មិនអាចរស់ នៅលើស ១០០ ឆ្នាំ គឺរស់នៅបាន ៥០ ឆ្នាំខ្លះ ៦០ ឆ្នាំខ្លះ ។ បទថា អជ្ឈភាសិ សេចក្តីថា មារគិតថា ព្រះសមណគោតមពោលថា អាយុរបស់ពួកមនុស្សតិច អញនឹងពោលថា អាយុនោះ វែង ទើបនិយាយគ្របសង្កត់ ព្រោះជាអ្នកចូលចិត្តនិយាយជំទាស់ ។ បទថា ន នំ ហិឡេ បានដល់ មិនគប្បីមើលងាយអាយុនោះថា អាយុ នេះតិច ។ បទថា ខីរមត្តោវ សេចក្តីថា ប្រៀបដូចក្មេងដេកផ្ងារបៅដោះ ដេកលើខ្នើយ ដេកលក់ទៅដូចមនុស្សមិនដឹងខ្លួន បុគ្គលរមែងមិនគិតថា អាយុរបស់នរណាតិច ឬវែង ។ មនុស្សល្អ ក៏គិតយ៉ាងនោះ ។ បទថា ចរេយ្យាទិត្តសីសោវ បានដល់ ដឹងថា អាយុតិច គប្បីប្រព្រឹត្តខ្លួនដូចមនុស្សមានក្បាលត្រូវភ្លើងឆេះ ។