អដ្ឋកថា បាសាណសូត្រទី ១
ក្បាលទី 19 · ទំព័រ 668
គប្បីជ្រាបវិនិច្ឆ័យក្នុងបាសាណសូត្រទី ១ វគ្គទី ២ តទៅ បទថា និសិន្នោ បានដល់ ទ្រង់គង់កំណត់សេចក្តីព្យាយាមតាមន័យដែល ពោលហើយក្នុងសូត្រខាងដើមនុ៎ះឯង ។ មារក៏ដឹងថា ព្រះមានព្រះភាគអង្គ នោះ ប្រថាប់គង់សប្បាយ ទើបចូលទៅគាល់ដោយបំណងនឹងបៀតបៀន ។ [ ៤៥១-៤៥២ ] បទថា បគ្គឡេសិ សេចក្តីថា មារឈរត្រង់ខ្នងភ្នំ ប្រមៀលដុំថ្ម ដុំថ្មទាំងឡាយក៏ធ្លាក់ទង្គិចគ្នាមិនដាច់ ។ បទថា កេវលំ ប្រែថា ទាំងអស់ ។ សព្ទថា សព្វំ ក៏ជាវេវចនៈរបស់បទថា កេវលំ នោះឯង ។