អដ្ឋកថា សីហសូត្រទី ២

ក្បាលទី 19 · ទំព័រ 670

គប្បីជ្រាបវិនិច្ឆ័យក្នុងសីហសូត្រទី ២ តទៅ បទថា វិចក្ខុកម្មាយ បានដល់ ដើម្បីប្រាថ្នានឹងធ្វើបញ្ញាចក្ខុរបស់បរិស័ទឲ្យវិនាស ។ តែមារនោះ មិនអាចធ្វើបញ្ញាចក្ខុរបស់ព្រះពុទ្ធទាំងឡាយឲ្យវិនាសបាន បាន តែប្រកាស ឬសម្តែងអារម្មណ៍ដែលគួរខ្លាចដល់បរិស័ទ ។ [ ៤៥៤-៤៥៥ ] បទថា វិជិតាវី នុ មញ្ញសិ សេចក្តីថា ព្រះអង្គ សម្គាល់ថា អញជាអ្នកឈ្នះឬ ព្រះអង្គកុំសម្គាល់យ៉ាងនេះ ជ័យជម្នះរបស់ ព្រះអង្គមិនមានទេ ។ បទថា បរិសាសុ បានដល់ ក្នុងបរិស័ទទាំង ៨ ។ បទថា ពលប្បត្តា បានដល់ ត្រាស់ដឹងនូវទសពលញ្ញាណ ។