សកលិកសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងឧទ្យាន ឈ្មោះមទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់សត្វម្រឹគ ទៀបក្រុង រាជគ្រឹះ ។ សម័យនោះឯង ព្រះបាទរបស់ព្រះមានព្រះភាគជាំដាំដោយបំណែក ថ្ម ។ បានឮថា ព្រះមានព្រះភាគ មានវេទនាច្រើនប្រជុំក្នុងព្រះសរីរៈ ជាទុក្ខ ក្លៀវក្លា រឹង ខ្លោចផ្សា មិនត្រជាក់ មិនជាទីគាប់ចិត្ត ។ បានឮថា ព្រះមាន ព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈមិនត្ហូញត្ហែរ ទ្រង់អត់ទ្រាំនូវវេទនាទាំងនោះ ។ ទើបព្រះមានព្រះភាគ ទ្រង់ក្រាលសង្ឃាដី ៤ ជាន់ សម្រេច សីហសេយ្យា ផ្អៀងទៅខាងស្តាំ យកព្រះបាទតម្រួតព្រះបាទ មានព្រះសតិសម្បជញ្ញៈ ។ គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមាន ព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថាថា ព្រះអង្គទ្រង់ផ្ទំដោយសេចក្តីវង្វេងជ្រប់ឬ ឬក៏ផ្ទំដូចជាបុគ្គល ដែលស្រវឹង ដោយការធ្វើកាព្យឃ្លោង ប្រយោជន៍របស់ ព្រះអង្គមិនមានច្រើនទេឬ ព្រោះហេតុអ្វី ព្រះអង្គជាបុគ្គល ម្នាក់ឯង មានព្រះភក្ត្រឆ្ពោះទៅកាន់ការលក់ ទ្រង់ផ្ទំលក់លើ អាសនៈសម្រាប់ផ្ទំដ៏ស្ងាត់យ៉ាងនេះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា តថាគតមិន មែនសិងដោយសេចក្តីវង្វេងជ្រប់ទេ មិនមែនសិងដូចជាបុគ្គល ដែលស្រវឹងដោយការធ្វើកាព្យឃ្លោងទេ តថាគតបានសម្រេច ប្រយោជន៍ ប្រាសចាកសេចក្តីសោកហើយ តថាគតតែម្នាក់ឯង ជាអ្នកអនុគ្រោះដល់សត្វទាំងអស់ សិងលើអាសនៈ សម្រាប់សិងដ៏ស្ងាត់ ឯពួកជនណាដែលមានសរមុតត្រង់ទ្រូង ( សរនោះ ) រមែងជ្រួតជ្រាបទៅកាន់ហបឫទ័យភ្លាមៗ ជន ទាំងនោះឯង ឈ្មោះថា ប្រកបដោយសរ រមែងបាននូវការដេកលក់ ក្នុងលោកនេះ តថាគតជាអ្នកប្រាសចាកសរ លែង ដេកលក់ហើយ កាលតថាគតភ្ញាក់ ក៏លែងរ