បដិរូបសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រាហ្មណគ្រាម ឈ្មោះឯកសាលា នាដែនកោសល ។ សម័យ នោះឯង ព្រះមានព្រះភាគ មានគិហិបរិស័ទជាច្រើនគាល់ត្រៀបត្រា ហើយ ទ្រង់សម្តែងធម៌ ។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាងនេះ ថា សមណគោតមនេះឯង មានគិហិបរិស័ទជាច្រើនគាល់ត្រៀបត្រា សម្តែង ធម៌ បើដូច្នោះ គួរតែអាត្មាអញចូលទៅរកព្រះសមណគោតម ដើម្បីធ្វើ បញ្ញាចក្ខុឲ្យវិនាស ។ លំដាប់នោះឯង មារមានចិត្តបាប ក៏ចូលសំដៅទៅរកព្រះមាន ព្រះភាគ លុះចូលទៅដល់ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា ព្រះអង្គ ទ្រង់ប្រៀនប្រដៅនូវបុគ្គលដទៃ ដោយពាក្យណា ពាក្យនុ៎ះ មិនសមគួរដល់ព្រះអង្គទេ ព្រះអង្គប្រព្រឹត្តនូវធម្មកថានោះ កុំជាប់ចំពាក់ចិត្តក្នុងអំណរ និងកំហឹងឡើយ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ព្រះសម្ពុទ្ធមាន សេចក្តីអនុគ្រោះដោយប្រយោជន៍ តែងប្រៀនប្រដៅនូវបុគ្គល ដទៃ ព្រះតថាគតទ្រង់ផុតស្រឡះចាកអំណរ និងកំហឹងហើយ ។ គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយក៏បាត់ចាកទីនោះទៅ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបដិរូបសូត្រទី ៤ តទៅ បទថា អនុរោធវិរោធេសុ បានដល់ ក្នុងអំណរ និងកំហឹង ។ បទថា មា សជ្ជិត្ថ តទាចរំ បានដល់ កុំជាប់ជំពាក់ចិត្តក្នុងការ ប្រព្រឹត្តនូវធម្មកថាឡើយ ។ ដ្បិតថា កាលព្រះអង្គពោលធម្មកថា ជនពួកខ្លះ ថ្វាយសព្ទសាធុការ ក៏កើតសេចក្តីត្រេកអរក្នុងពួកជននោះ ជនពួកខ្លះ ស្តាប់ ដោយមិនគោរព ក៏កើតសេចក្តីមិនត្រេកអរក្នុងពួកជននោះ ដូច្នោះ ព្រះ ធម្មកថិក ឈ្មោះថា ជាប់ជំពាក់ក្នុងអំណរ និងកំហឹង សូមព្រះអង្គកុំជាប់ជំពាក់