អដ្ឋកថា បដិរូបសូត្រទី ៤
ក្បាលទី 19 · ទំព័រ 676
ចប់ ៥ មានសសូត្រទី ៥ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង មារមានចិត្តបាប ចូលសំដៅទៅរកព្រះមាន ព្រះភាគ លុះចូលទៅដល់ បានពោលនឹងព្រះមានព្រះភាគដោយគាថាដូច្នេះថា អន្ទាក់ គឺរាគៈណាដែលត្រាច់ទៅលើអាកាស តែងតែប្រព្រឹត្ត ទៅក្នុងចិត្ត ខ្ញុំនឹងបៀតបៀនព្រះអង្គ ដោយអន្ទាក់នោះ បពិត្រ ព្រះសមណៈ ព្រះអង្គមិនរួច ( ចាកវិស័យ ) របស់ខ្ញុំឡើយ ។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់តបថា រូប សំឡេង ក្លិន រស ផ្សព្វ ដែលជាទីត្រេកអររបស់ចិត្ត តថាគតបានប្រាស ចាកសេចក្តីពេញចិត្ត ចំពោះអារម្មណ៍ទាំងនោះហើយ ម្នាល មារ អ្នកឯង ក៏តថាគតបានកម្ចាត់ចេញហើយ ។ លំដាប់នោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ ។ ៨