អដ្ឋកថា កស្សកសូត្រទី ៩

ក្បាលទី 19 · ទំព័រ 689

[ ៤៧៤-៤៧៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងកស្សកសូត្រទី ៩ តទៅ បទថា និព្វានបដិសំយុត្តាយ បានដល់ ដែលអាងព្រះនិព្វានប្រព្រឹត្តទៅហើយ ។ បទថា ហដហដកេសោ បានដល់ យកសក់ខាងមុខទុកខាងក្រោយ យក សក់ខាងក្រោយទុកខាងមុខ យកសក់ខាងឆ្វេងទុកខាងស្តាំ យកសក់ខាងស្តាំ ទុកខាងឆ្វេង ឈ្មោះថា មានសក់ក្រេន្ទីង ។ បទថា មម ចក្ខុសម្ផស្ស- វិញ្ញាណាយតនំ បានដល់ ចក្ខុសម្ផស្សដែលប្រកបដោយចក្ខុវិញ្ញាណ ។ ចក្ខុសម្ផស្សនោះក្តី វិញ្ញាណាយតនៈក្តី ជារបស់ខ្ញុំ ។ ក្នុងពាក្យថា មមេវ នេះ លោកកាន់យកធម៌ទាំងឡាយ ដែលប្រកបដោយវិញ្ញាណ ដោយចក្ខុសម្ផស្ស កាន់យកវិញ្ញាណទាំងឡាយ មានអាវជ្ជនចិត្តជាដើម ដែលកើត ក្នុងចក្ខុទ្វារទាំងអស់ ដោយវិញ្ញាណាយតនៈ ។ សូម្បីក្នុងសោតទ្វារជាដើម ក៏ន័យនេះដូចគ្នា ។ តែក្នុងមនោទ្វារ ភវង្គចិត្ត ប្រព្រឹត្តទៅដោយការទទួល អារម្មណ៍ ឈ្មោះថា មនោ ។ ធម៌ដែលជាអារម្មណ៍ទាំងឡាយ ឈ្មោះថា ធម៌ ។ សម្ផស្សដែលប្រកបដោយភវង្គចិត្តដែលប្រព្រឹត្តទៅដោយអាវជ្ជនៈ ឈ្មោះថា មនោសម្ផស្ស ។ ជវនចិត្ត ឈ្មោះថា វិញ្ញាណាយតនៈ សូម្បី តទារម្មណៈក៏ ប្រព្រឹត្តទៅ ។ បទថា តវេវ បបិម ចក្ខុំ សេចក្តីថា ចក្ខុណា ដែល រោគធ្វើសេចក្តីងងឹតជាដើមក្នុងលោក ចូលមកជ្រៀតជ្រែកជាទីកើតនៃរោគ ច្រើនយ៉ាង ធ្វើឲ្យស្ងួត ឲ្យរកាំ ដោយហោចទៅ ភ្នែកក៏ខ្វាក់ ហេតុនោះ ចក្ខុ ទាំងអស់នោះជាយ៉ាងនោះឯង ។ សូម្បីក្នុងរូបជាដើម ក៏ន័យនេះដូចគ្នា ។ បទថា យំ វទន្តិ សេចក្តីថា បុគ្គលពួកណាពោលដល់ វត្ថុណាថា នេះជារបស់អញ ។ បទថា យេ វទន្តិ មមន្តិ ច សេចក្តីថា និងបុគ្គលពួកណាពោលថា របស់អញ ។ បទថា ឯត្ថ ចេ តេ មនោ អត្ថិ សេចក្តីថា បើថា ចិត្តរបស់លោកមាននៅ ក្នុងឋានៈទាំងនេះសោ