អដ្ឋកថា រជ្ជសូត្រទី ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងរជ្ជសូត្រទី ១០ ដូច្នេះ បទថា អហនំ អឃាដយំ បានដល់ មិនសម្លាប់ មិនឲ្យគេសម្លាប់ ។ បទថា អជិនំ អជាបយំ បានដល់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញទ្រព្យរបស់អ្នកដទៃ ។ បទថា អសោចំ អសោចាបយំ បានដល់ មិនសោកសៅ មិនធ្វើឲ្យគេ សោកសៅ ព្រោះហេតុនេះ ព្រះមានព្រះភាគទ្រង់ឃើញមនុស្សទាំងឡាយត្រ ូវអ្នកដាក់ទោសបៀតបៀន ក្នុងរជ្ជសម័យរបស់ពួកព្រះរាជាអ្នកមិនទ្រទ្រង់ ធម៌ ទើបទ្រង់ព្រះតម្រិះយ៉ាងនេះ ដោយអំណាចសេចក្តីករុណា ។ បទថា ឧបសង្កមិ សេចក្តីថា មារគិតថា ព្រះសមណគោតម ទ្រង់ព្រះតម្រិះថា តថាគតអាចគ្រងរាជសម្បត្តិបាន គង់នឹងចង់គ្រប់គ្រង រាជសម្បត្តិ ក៏ឈ្មោះថា រាជសម្បត្តិនេះជាស្ថានទីតាំងនៃសេចក្តីប្រមាទ កាលទ្រង់គ្រងរាជសម្បត្តិ តថាគតអាចនឹងជួបកំហុស ចាំអញនឹងទៅធ្វើឲ្យ ព្រះអង្គកើតសេចក្តីឧស្សាហ៍ ដូច្នេះ ទើបចូលទៅគាល់ ។ បទថា ឥទ្ធិបទា បានដល់ ចំណែកដែលឲ្យសម្រេច ។ បទថា ភាវិតា បានដល់ ឲ្យចម្រើន ហើយ ។ បទថា ពហុលីកតា បានដល់ធ្វើរឿយៗ ។ បទថា យានីកតា បានដល់ ធ្វើឲ្យដូចជាយានដែលទឹមទុកហើយ ។ បទថា វត្ថុកតា បានដល់ ធ្វើឲ្យមានទីតាំង ព្រោះអត្ថថា ជាទីតាំង ។ បទថា អនុដ្ឋិតា បានដល់ មិន លះបង់ ហើយជាប់តាមជានិច្ច ។ បទថា បរិចិតា បានដល់ សន្សំល្អ ដោយ ការធ្វើឲ្យជាប់តគ្នា គឺជំនាញ ដូចថ្វីដៃបាញ់ធ្នូមិនខុសរបស់ពួកខ្មាន់ធ្នូ ។ បទថា សុសមារទ្ធា បានដល់ បានប្រារព្ធដោយប្រពៃហើយ មានភាវនាបរិបូណ៌