អដ្ឋកថា សម្ពហុលសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងសម្ពហុលសូត្រទី ១ ក្នុងវគ្គទី ៣ ជា បន្ត បទថា ជដណ្ឌុវេន បានដល់ ផ្នួងសក់ ។ បទថា អជិនក្ខិបនិវត្ថោ បានដល់ ស្បែកខ្លាទាំងក្រចកជើងស្អាត ស្លៀកមួយផ្ទាំង ដណ្តប់មួយផ្ទាំង ។ បទថា ឧទុម្ពរទណ្ឌំ បានដល់ កាន់ឈើច្រត់ដើមល្វាកោងបន្តិច ដើម្បីប្រកាសភាព ជាអ្នកប្រាថ្នាតិច ។ បទថា ឯតទវោច សេចក្តីថា មារកាន់យកភេទជា ព្រាហ្មណ៍បួសឯចាស់ ព្រោះជាអ្នកបួសក្នុងពពួកព្រាហ្មណ៍ក្តី ជាអ្នកចាស់ ក្នុងចំណោមអ្នកបួសក្តី ដោយយល់ថា ធម្មតាសម្តីរបស់ព្រាហ្មណ៍ គេតែង ស្តាប់ដោយល្អក្នុងលោក ហើយចូលទៅរកភិក្ខុទាំងនោះ ដែលធ្វើកិច្ចក្នុងទី សម្រាប់ធ្វើសេចក្តីព្យាយាម លើកដៃទាំងពីរឡើង បានពោលពាក្យថា ទហរា ភវន្តោ ជាដើមនោះ ។ បទថា ឱកម្បេត្វា ប្រែថា យកចង្កាទល់ពោះឱន ខ្លួនចុះទាប ។ បទថា ជិវ្ញំ និល្លាឡេត្វា បានដល់ លៀនអណ្តាតធំសម្រាប់ ទទួលដុំបាយ លិទ្ធទាំងសងខាង ទាំងខាងលើ ទាំងខាងក្រោម ។ បទថា តិវិសាខំ បានដល់ ផ្នត់ ៣ ជាន់ ។ បទថា នលាដិកំ សេចក្តីថា ផ្នត់ ប្រាកដត្រង់ថ្ងាសដែលជ្រីវជ្រួញ ។ បទថា បក្កាមិ សេចក្តីថា ព្រាហ្មណ៍ ចាស់ពោលថា ពួកអ្នកមិនជឿពាក្យរបស់អ្នកប្រាជ សូមចូលទៅសម្ងំក្នុងទី ស្ងាត់របស់ខ្លួនចុះ ហើយកាន់យកផ្លូវមួយទៅហើយ ។