សមិទ្ធិសូត្រទី ២

ក្បាលទី 19 · ទំព័រ 701

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុកសិលាវតី ក្នុងដែនសក្កៈ ។ សម័យនោះឯង ព្រះសមិទ្ធិ មានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូន ទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតនៃព្រះមានព្រះភាគ ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តី ត្រិះរិះកើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញពេញជាមានលាភ អត្តភាពជា មនុស្ស អាត្មាអញពេញជាបានដោយល្អ ព្រោះអាត្មាអញមានព្រះអរហន្តសម្មាសម្ពុទ្ធ ជាគ្រូអាត្មាអញពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញបានបួសក្នុងធម្មវិន័យដែលព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហើយដោយប្រពៃយ៉ាងនេះ អាត្មាអញពេញជាមាន លាភ អត្តភាពជាមនុស្ស អាត្មាអញពេញជាបានដោយល្អ ព្រោះអាត្មាអញ មានពួកបុគ្គលមានសីល មានធម៌ដ៏ល្អ ជាសព្រហ្មចារី ។ លំដាប់នោះឯង មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុង ចិត្តរបស់ព្រះសមិទ្ធិមានអាយុ ដោយចិត្តរបស់ខ្លួន ក៏ចូលទៅរកព្រះសមិទ្ធិ មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេងគួរខ្លាចគួរស៊ប់សែងយ៉ាង ខ្លាំង ក្នុងទីជិតព្រះសមិទ្ធិមានអាយុ ចំណែកផែនដី ហាក់ដូចជាលាន់រំពង ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ បានចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួច អង្គុយក្នុងទីសមគួរ ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជាអ្នក មិនប្រមាទ មានព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះមានព្រះ