គោធិកសូត្រទី ៣

ក្បាលទី 19 · ទំព័រ 706

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះគោធិកៈមានអាយុ នៅក្នុងកាឡសិលា ខាងភ្នំឥសិគិលិ ។ គ្រានោះឯង ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មាន ព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវ ចេតោវិមុត្តិ ប្រកបតាមកាលវេលា ។ លំដាប់នោះឯង ព្រះគោធិកៈមាន អាយុ សាបសូន្យចាកចេតោវិមុត្តិ ដែលប្រកបតាមកាលវេលានោះ ។ ព្រះ គោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកម្តៅកិលេស មាន ចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយក៏បាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈជាគម្រប់ពីរដង ។ ព្រះគោធិកៈមានអាយុ សាបសូន្យចាក ចេតោវិមុត្តិ ប្រកបតាមកាលវេលានោះ អស់វារៈជាគម្រប់ពីរដងទៀត ។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកម្តៅកិលេសមាន ចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈជាគម្រប់បីដង ។ ព្រះគោធិកៈមានអាយុ ។ បេ ។ សាបសូន្យ ចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់បីដង ។ ព្រះគោធិកៈមានអាយុ ជា អ្នកមិនប្រមាទ ។ បេ ។ បាននូវចេតោវិមុត្តិអស់វារៈជាគម្រប់ ៤ ដង ។ ព្រះ គោធិកៈមានអាយុ ។ បេ ។ សាបសូន្យចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់ ៤ ដង ។ ព្រះគោធិកៈមានអាយុ ។ បេ ។ បាននូវចេតោវិមុត្តិ អស់វារៈជា គម្រប់ ៥ ដង ។ ព្រះគោធិកៈមានអាយុ ។ បេ ។ សាបសូន្យចាកចេតោវិមុត្តិ