អដ្ឋកថា សត្តវស្សសូត្រទី ៤

ក្បាលទី 19 · ទំព័រ 718

គប្បីជ្រាបវិនិច្ឆ័យក្នុងសត្តវស្សសូត្រទី ៤ តទៅ បទថា សត្ត វស្សានិ បានដល់ មុនការត្រាស់ដឹង ៦ ឆ្នាំ ក្រោយការត្រាស់ដឹង ១ ឆ្នាំ ។ បទថា ឱតារាបេក្ខោ បានដល់ មាររមិលមើលយ៉ាងនេះថា បើអញ ឃើញកាយទ្វារជាដើម ទ្វារខ្លះរបស់ព្រះសមណគោតមមិនសមគួរ អញនឹង លើកទោសព្រះអង្គ ដូច្នេះ ។ បទថា អលភមានោ បានដល់ មិនឃើញ ទោសសូម្បីបុនល្អងធូលី ។ ដោយហេតុនោះ ទើបព្រះគន្ថរចនាចារ្យពោលថា មារបានជាប់ប្រកិតតាមព្រះមានព្រះភាគអស់ ៧ ឆ្នាំហើយ មិនបាននូវចន្លោះ គឺទោសរបស់ព្រះសម្ពុទ្ធ អ្នកមានសិរីសោះ ។ បទថា ឧបសង្កមិ សេចក្តីថា មារចូលទៅរកដោយគិតថា ថ្ងៃនេះ អញនឹងមកថ្វាយបង្គំព្រះសមណគោតម ។ ដោយបទថា ឈាយសិ មារពោលថា អង្គុយសញ្ជប់សញ្ជឹង ។ បទថា វិត្តំ នុ ជិន្នោ សេចក្តីថា ព្រះអង្គឈ្នះនូវទ្រព្យមួយរយ ឬមួយពាន់ ។ បទថា អាគុន្នុ គាមស្មឹ សេចក្តីថា បានធ្វើកម្មអាក្រក់រាប់មិនអស់ខាងក្នុងស្រុក ដែលព្រះអង្គមិន អាចមើលមុខជនដទៃ បានតែអង្គុយសញ្ជប់សញ្ជឹង ត្រាច់ទៅតែក្នុងព្រៃឬ ។ បទថា សក្ខឹ បានដល់ ភាពជាមិត្ត ។ បទថា បលិខាយ ប្រែថា ជីកហើយ ។ បទថា ភវលោភជប្បំ បានដល់ តណ្ហា ពោល គឺសេចក្តីលោភក្នុងភព ។ បទថា អនាសវោ ឈាយាមិ សេចក្តីថា តថាគតជាអ្នកមិនមានតណ្ហា សម្លឹង ពិនិត្យនូវឈានទាំងពីរ ព្រះមានព្រះភាគហៅមារថា បមត្តពន្ធុ ពិតហើយ មារនោះជាពូជពង្សរបស់ជនពួកខ្លះ ដែលមានសេចក្តីប្រមាទក្នុងលោក ។ បទថា សចេ មគ្គំ អនុពុទ្ធំ សេចក្តីថា ប្រសិនបើព្រះអង្គ ត្រាស់ ដឹងតាមមគ្គសោត ។ បទថា អបេហិ បានដល់ ចូរចេញទៅ ។