អដ្ឋកថា មារធីតុសូត្រទី ៥
គប្បីជ្រាបវិនិច្ឆ័យក្នុងមារធីតុសូត្រទី ៥ តទៅ បទថា ឧបសង្កមឹសុ សេចក្តីថា ធីតារបស់មារឃើញបិតាយកកំណាត់ឈើគូស ផែនដី ដូចក្មេងគង្វាលគោ គិតថា បិតាអង្គុយខូចចិត្តខ្លាំងណាស់ មានហេតុ អ្វីហ្ន៎ អញនឹងសួរដល់ហេតុ ទើបដឹងបាន ហើយចូលទៅរក ។ បទថា សោចសិ បានដល់ គិតហើយ ។ បទថា អរញ្ញមិវ កុញ្ជរំ សេចក្តីថា ដូចហ្វូងដំរីញីដែលជាដំរីធ្នាក់ ដែលពួកទ្រមាក់ដំរីបញ្ជូនទៅ ប្រលោម ដំរីព្រៃ ដោយការសម្តែងមាយ្រាស្តី ចងនាំមកអំពីព្រៃយ៉ាងណា ពួកយើងក៏ នឹងនាំបុរសនោះមកយ៉ាងនោះ ។ បទថា មារធេយ្យំ បានដល់ វដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ។ បទថា ឧបសង្កមឹសុ សេចក្តីថា ធីតាមារលួងលោមបិតា ថា ព្រះអង្គរង់ចាំមួយភ្លែត យើងខ្ញុំនឹងនាំបុរសនោះមកហើយ ទើបចូលទៅ គាល់ ។ បទថា ឧច្ចាវចា បានដល់ ផ្សេងៗ គ្នា ។ បទថា ឯកសតឯកសតំ បានដល់ និម្មិតខ្លួនជាស្រីក្រមុំមួយរយ ដោយន័យនេះ គឺ ធីតាម្នាក់និម្មិតខ្លួនជាស្រីក្រមុំ ១០០ នាក់ ។ ព្រះមានព្រះភាគត្រាស់ចំពោះ អរហត្តបុណ្ណោះ ដោយពីរបទថា អត្ថស្ស បត្តឹ ហទយស្ស សន្តឹ ។ បទថា សេនំ បានដល់ សេនា នៃកិលេស ។ ពិតណាស់ សេនានៃកិលេសនោះ ឈ្មោះថា បិយរូប សាតរូប គួរស្រឡាញ់ គួររីករាយ នៃចិត្ត ។ បទថា ឯកាហំ ឈាយំ បានដល់ តថាគតកំពុងចម្រើនឈានតែ ម្នាក់ឯង ។ បទថា សុខមានុពោធ្យំ បានដល់ សោយសុខក្នុងអរហត្ត លោកអធិប្បាយដូច្នេះថា តថាគតស្គាល់កងទ័ព បិយរូប សាតរូប ចម្រើន ឈានតែម្នាក់ឯង សោយសុខក្នុងអរហត្តដែលរាប់បានថា សម្រេចប្រយោជន៍ ជាធម៌ស្ងប់នៃចិត្ត ព្រោះហេតុនោះ ទើបតថាគតមិនធ្វើសេចក្តីរីករាយ មូលមិត្ត នឹងជន ដោយហេតុនោះឯង ទើបមិត្តភាពរបស់តថាគតមិនដល់ព្រម សូម្បី ដោយការមិនធ្វើ ។