បទភោជនីយ៍នៃបឋមទុដ្ឋទោសសិក្ខាបទ

ក្បាលទី 2 · ទំព័រ 1044

អធិប្បាយ បទភាជនីយ៍នៃបឋមទុដ្ឋទោសសិក្ខាបទ [ ២៥០-២៥៧ ] ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់លើកអាបត្តិ ឡើងសម្តែងដោយពិស្តារ ដោយអំណាចនៃការចោទ មានរឿងដែលមិនបាន ឃើញជាដើម ដែលត្រាស់ទុកដោយសង្ខេបហើយនោះ ទើបត្រាស់បទថា អទិដ្ឋស្ស ហោតិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អទិដ្ឋស្ស ហោតិ បានដល់ ( ចុងចោទ ) នោះ ដែលដើមចោទមិនបានឃើញ អធិប្បាយថា បុគ្គលដែលត្រូវធម៌ដល់ បារាជិកនោះ ដើមចោទមិនបានឃើញ ។ សូម្បីក្នុងបទថា អស្សុតស្ស ហោតិ ជាដើមក៏មានន័យដូចគ្នាដែរ ។ ពីរបទថា ទិដ្ឋោ មយា មានពាក្យអធិប្បាយថា លោកជាបុគ្គលដែល ខ្ញុំឃើញហើយ ។ សូម្បីក្នុងបទថា សុតោ មយា ជាដើមក៏មានន័យដូច្នេះ ។ បទដ៏សេសក្នុងអធិករណ៍ មានរឿងដែលមិនបានឃើញជាមូលជាក់ច្បាស់ នោះឯង ។ ឯក្នុងអធិករណ៍ដែលមានមូលដោយរឿងដែលបានឃើញ គប្បី ជ្រាបជាអធិករណ៍មិនមានមូល ព្រោះការមិនមាននៃមូល មានរឿងដែល បានឮជាដើម ដែលត្រាស់ទុកយ៉ាងនេះថា បើភិក្ខុដើមចោទៗ ភិក្ខុនោះថា ខ្ញុំ បានឮជាដើម ។ ក្នុងវារៈរបស់ដើមចោទនេះទាំងអស់នោះឯង រមែងត្រូវអាបត្តិសង្ឃាទិសេសដូចគ្នាគ្រប់ៗ វាចា ដោយអំណាចនៃពាក្យពោលមួយម៉ាត់ៗ ក្នុងបណ្តា ពាក្យទាំងនេះដែលមកហើយក្នុងទីដទៃថា លោកជាបុគ្គលទ្រុស្តសីល មាន ធម៌លាមក មានសមាចារមិនស្អាត គួរឲ្យគេរង្កៀស មានអំពើអាក្រក់បិទបាំង មិនមែនសមណៈ ប្តេជ្ញាថាជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ ប្រសើរ ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ជាបុគ្គលស្អុយក្នុង មានចិត្ត ជោកជាំដោយរាគៈ កខ្វក់ដូចជាសំរាម ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗ វាចា ដោយអំណាចពាក្យនីមួយៗ ក្នុងបណ្តាពាក្យទាំងនេះ ដែលមកហើយក្នុង សិក្ខាបទនេះថា លោកជាអ្នកត្រូវអាបត្