ទុតិយទុដ្ឋទោសសិក្ខាបទវណ្ណនា
ទុតិយទុដ្ឋទោសសិក្ខាបទ បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅថា គប្បីជ្រាបវិនិច្ឆ័យក្នុងទុដ្ឋទោសសិក្ខាបទនោះ ដូចតទៅ បទថា ហន្ទ មយំ អាវុសោ ឥមំ ឆកលកំ ទព្វំ មល្លបុត្តំ នាម ករោម សេចក្តីថា បានឮថា មេត្តិយ និងភុម្មជកភិក្ខុនោះ មិនអាចឲ្យមនោរថ របស់ខ្លួនសម្រេចក្នុងរឿងដំបូង បានទទួលនូវការតិះដៀល ដល់នូវការអាក់អន់ ពោលថា ណ្ហើយចុះ ពួកយើងនឹងដឹងគ្នា ហើយសម្លឹងរំពៃរករឿងរ៉ាវ ដូច្នោះ ។ សម័យថ្ងៃមួយ បានឃើញហើយ ត្រេកអរក្នុងចិត្ត សម្លឹងមើល គ្នានិងគ្នា ហើយបានពោលយ៉ាងនេះថា ណ្ហើយចុះ អាវុសោ ពួកយើងសន្មត ពពែឈ្មោលនេះ ឲ្យឈ្មោះថា ទព្វមល្លបុត្រ ។ មានពាក្យអធិប្បាយថា ពួកយើងនឹងតាំងឈ្មោះឲ្យពពែឈ្មោលនេះ យ៉ាងនេះថា ពពែនេះឈ្មោះថា ទព្វមល្លបុត្រ សូម្បីក្នុងពាក្យថា មេត្តិយំ នាម ភិក្ខុនឹ នេះ ក៏ន័យនេះ ។ បទថា តេ ភិក្ខូ មេត្តិយភុម្មជកេ ភិក្ខូ អនុយុញ្ជឹសុ សេចក្តីថា ពួកភិក្ខុទាំងនោះ សាកសួរយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ ពួក លោកឃើញព្រះទព្វមល្លបុត្រ និងមេត្តិយាភិក្ខុនី ក្នុងទីណាហ្ន៎ ពួកលោក ឆ្លើយថា ត្រង់ជើងភ្នំគិជ្ឈកូដ ភិក្ខុទាំងឡាយសួរថា ក្នុងពេលណា ពួកលោក ។ ឆ្លើយថា ក្នុងវេលាទៅភិក្ខាចារ ពួកភិក្ខុសួរព្រះទព្វមល្លបុត្រថា អាវុសោ ទព្វៈ ពួកភិក្ខុទាំងនេះពោលយ៉ាងនេះ លោកនៅទីណា ក្នុងវេលានោះ ព្រះ ទព្វមល្លបុត្រឆ្លើយថា ខ្ញុំចែកភត្តាហារនៅក្នុងវត្តវេឡុវ័ន ។ បុគ្គលណាខ្លះដឹង ថា លោកនៅក្នុងវេឡុវ័នក្នុងពេលនោះ ព្រះទព្វៈឆ្លើយថា ភិក្ខុសង្ឃ លោក ម្ចាស់ ទើបពួកភិក្ខុទាំងនោះសួរសង្ឃថា លោកទាំងឡាយជ្រាបទេថា អ្នក មានអាយុទព្វៈនេះនៅឯវេឡុវ័នក្នុងវេលានោះ ភិក្ខុសង្ឃប្រាប់ថា