សង្ឃាទិសេសទី ១០

ក្បាលទី 2 · ទំព័រ 1076

សង្ឃាទិសេសទី ១០ សម័យនោះ ព្រះពុទ្ធដ៏ទ្រង់ជោគប្រថាប់នៅក្នុងអារាម វេឡុវ័ន ជាទីដែលស្តេចប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ ។ គ្រានោះ ភិក្ខុឈ្មោះទេវទត្តបានចូលទៅរកភិក្ខុឈ្មោះកោកាលិក ភិក្ខុឈ្មោះ កដមោរកតិស្សក ភិក្ខុឈ្មោះខណ្ឌទេវីបុត្ត និងភិក្ខុឈ្មោះសមុទ្ទទត្ត ហើយបាន និយាយពាក្យនេះនឹងភិក្ខុឈ្មោះកោកាលិក ភិក្ខុឈ្មោះកដមោរកតិស្សក ភិក្ខុ ឈ្មោះខណ្ឌទេវីបុត្ត និងភិក្ខុឈ្មោះសមុទ្ទទត្តថា ម្នាលអាវុសោ អ្នកទាំងឡាយ ចូរមក ពួកយើងនឹងធ្វើការបំបែកសង្ឃ នឹងទំលាយចក្ប្រ១ របស់ព្រះសមណគោតម ។ កាលទេវទត្តពោលយ៉ាងនេះហើយ ទើបភិក្ខុឈ្មោះ កោកាលិកនិយាយពាក្យនេះនឹងទេវទត្តថា អាវុសោ ព្រះសមណគោតមមាន បឫទ្ធិច្រើន មានអានុភាពធំ ពួកយើងនឹងធ្វើការបំបែកសង្ឃនឹងទំលាយចក្រ របស់ព្រះសមណគោតមដូចម្តេចបាន ។ ទេវទត្តឆ្លើយថា ម្នាលអាវុសោ អ្នកទាំងឡាយចូរមក ពួកយើងនាំគ្នាចូលទៅគាល់ព្រះសមណគោតម ទូល សូមវត្ថុ ៥ ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏មានព្រះភាគទ្រង់ សរសើរគុណនៃបុគ្គលអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ ធុតង្គវត្ត ប្រកបដោយសេចក្តីជ្រះថ្លា មិនចម្រើនកិលេសវដ្ត ប្រារព្ធសេចក្តី ព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ ៥ ប្រការ ។ នេះប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនចម្រើនកិលេសវដ្ត ដើម្បីប្រារព្ធ សេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូម ទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយ ជីវិត