ត្រីសាច់បរិសុទ្ធដោយចំណែក ៣ យ៉ាង
នោះឯង ។ តែព្រះមានព្រះភាគទ្រង់ហាមសេនាសនៈគល់ឈើ ៤ ខែ ( រដូវ ភ្លៀងបុណ្ណោះ ) ។ ត្រីសាច់បរិសុទ្ធដោយចំណែក ៣ យ៉ាង គប្បីជ្រាបវិនិច្ឆ័យក្នុងរឿងត្រី និងសាច់ ដូច្នេះ បទថា តិកោដិបរិសុទ្ធំ បានដល់ បរិសុទ្ធដោយចំណែក ៣ អធិប្បាយថា វៀរចាកទីមិន បរិសុទ្ធ មានការឃើញជាដើម ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ ថា មិនបានឃើញ មិនបានឮ មិនបានរង្កៀស ។ បណ្តាមំសៈ ៣ យ៉ាងនោះ មំសៈដែលឈ្មោះថា មិនបានឃើញ គឺ ឃើញអ្នកស្រុកសម្លាប់ម្រឹគ និងត្រី យកមកដើម្បីប្រយោជន៍ដល់ពួកភិក្ខុ ។ ដែលឈ្មោះថា មិនបានឮ គឺមិនបានឮថា ពួកអ្នកស្រុកសម្លាប់ម្រឹគ ត្រី យកមក ដើម្បីជាប្រយោជន៍ដល់ពួកភិក្ខុ ចំណែកមិនបានរង្កៀស អ្នកសិក្សាគួរ ស្គាល់សាច់ដែលរង្កៀសដោយការឃើញ រង្កៀសដោយការឮ និងរង្កៀស ផុតចាកហេតុទាំង ២ នោះ ហើយគប្បីជ្រាបដោយចំណែកផ្ទុយគ្នាអំពី ៣ យ៉ាងនោះ ។ សេចក្តីនេះដូចម្តេច គឺពួកភិក្ខុក្នុងធម្មវិន័យនេះ ឃើញពួកអ្នកស្រុកកាន់ សំណាញ់ និងអន្ទាក់ជាដើម កំពុងចេញទៅអំពីស្រុក ឬកំពុងត្រាច់ទៅក្នុង ព្រៃ ។ ក្នុងថ្ងៃស្អែកឡើង ពួកអ្នកស្រុកនាំបិណ្ឌបាត មានត្រី និងសាច់ជាដើម មកប្រគេនដល់ភិក្ខុទាំងនោះ ដែលចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ។ ភិក្ខុទាំងនោះ រង្កៀសដោយការបានឃើញនោះថា ពួកអ្នកស្រុកធ្វើម្រឹគដើម្បី ប្រយោជន៍ដល់ពួកភិក្ខុឬហ្ន៎ សាច់នេះ ឈ្មោះថា រង្កៀសដោយបានឃើញ ភិក្ខុទទួលសាច់ដូច្នោះ មិនគួរ ។ មំសៈដែលមិនបានរង្កៀស ដូច្នោះ បើទទួល គួរ ។ បើពួកអ្នកស្រុកទាំងនោះសួរថា ហេតុអ្វី ទើបលោកម្ចាស់មិនទទួល បានស្តាប់សេចក្តីនោះហើយ ពោលថា សាច់នេះ ពួកខ្ញុំមិនបានធ្វើដើម្បី ប្រយោជន៍ដល់ភិក្ខុទាំងឡាយទេ ពួកខ្ញុំធ្វើដើម្បី