សិក្ខាបទវិភង្គនៃបឋមសង្ឃភេទសិក្ខាបទ
ច្រើនបទថា ធម្មឹ កថំ កត្វា សេចក្តីថា ទ្រង់ធ្វើធម្មីកថាដែលសមគួរ ក្នុងខណៈនោះ គឺសមរម្យក្នុងខណៈនោះ ដល់ទេវទត្ត និងដល់ភិក្ខុទាំងឡាយ ជាអនេកប្រការ ដោយន័យដែលត្រាស់ទុកក្នុងខន្ធកៈ មានជាដើមយ៉ាងនេះថា កុំឡើយទេវទត្ត ការបំបែកសង្ឃ កុំជាទីពេញចិត្តដល់អ្នកឡើយ ម្នាលទេវទត្តក ារបំបែកសង្ឃមានទោសធ្ងន់ ដូច្នេះ ។ ម្នាលទេវទត្ត បុគ្គលណាបំបែក សង្ឃដែលព្រមព្រៀងគ្នា បុគ្គលនោះនឹងជួបប្រទះនូវកម្មដ៏គ្រោតគ្រាត តាំង នៅអស់កប្ប ម្នាលទេវទត្ត ចំណែកបុគ្គលណា ធ្វើសង្ឃដែលបែកគ្នាហើយ ឲ្យរួបរួមគ្នា បុគ្គលនោះ រមែងជួបនូវបុណ្យដ៏ប្រសើរ រីករាយក្នុងស្ថានសួគ៌ អស់កប្ប ដូច្នេះ ។ អធិប្បាយ សិក្ខាបទវិភង្គនៃបឋមសង្ឃភេទសិក្ខាបទ បទថា សមគ្គស្ស បានដល់ អ្នករួមគ្នា អធិប្បាយថា ដែលមិនបែកគ្នា ផ្លូវចិត្ត និងកាយ ។ ពិតហើយ សូម្បីក្នុងបទភាជនីយ៍ ព្រះមានព្រះភាគ ក៏ទ្រង់បានសម្តែងអត្ថយ៉ាងនេះដូចគ្នា ។ ពិតហើយ ព្រះមានព្រះភាគ កាលត្រាស់ថា សមានសំវាសកោ រមែងជាអ្នកដែលទ្រង់សម្តែងការមិនបែកគ្នាផ្លូវចិត្ត ។ កាលត្រាស់ថា សមានសីមាយំ ឋិតោ គឺទ្រង់សម្តែងការមិនបែកគ្នា តាមផ្លូវកាយ ។ សេចក្តីនេះដូចម្តេច គឺភិក្ខុដែលមានសង្វាសស្មើគ្នា វៀរចាក បុគ្គលមានសង្វាសផ្សេងគ្នាដោយលទ្ធិ ឬដែលមានសង្វាសផ្សេងគ្នាដោយ កម្ម ឈ្មោះថា ជាអ្នកមិនបែកគ្នាតាមផ្លូវចិត្ត ព្រោះមានចិត្តស្មើគ្នា បុគ្គលតាំង នៅក្នុងសីមាស្មើគ្នា ឈ្មោះថា ជាបុគ្គលមិនបែកគ្នាផ្លូវកាយ ព្រោះដោយ កាយសាមគ្គី ។ ពីរបទថា ភេទនសំវត្តនិកំ វា អធិករណំ បានដល់ ហេតុដែល ប្រព្រឹត្តទៅដើម្បីបែកបាក់គ្នា គឺដើម្បីបំបែកសង្ឃ ។