បទភោជនីយ៏នៃបឋមសង្ឃភទសិក្ខាបទ
អធិប្បាយ បទភាជនីយ៍នៃបឋមសង្ឃភេទសិក្ខាបទ ពីរបទថា ធម្មកម្មេ ធម្មកម្មសញ្ញី សេចក្តីថា បើសមនុភាសនកម្មនោះ ជាកម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសម្គាល់ក្នុងសមនុភាសនកម្មនោះថា ជាកម្មប្រកបដោយធម៌ ។ ក្នុងបទទាំងពួង ក៏មានន័យដូចគ្នា នេះ ។ ការសម្គាល់ក្នុងបទថា កម្មសញ្ញី នេះ រក្សាមិនបាន ព្រោះកម្មជា របស់ប្រកបដោយធម៌ កាលមិនលះបង់យ៉ាងនោះ រមែងត្រូវអាបត្តិ ។ បទថា អសមនុភាសន្តស្ស សេចក្តីថា កាលមិនត្រូវសូធ្យ សមនុភាស សូម្បីមិនព្រមលះបង់ ក៏មិនត្រូវអាបត្តិសង្ឃាទិសេស ។ បទថា បដិនិស្សជ្ជន្តស្ស សេចក្តីថា មិនត្រូវដោយអាបត្តិសង្ឃាទិសេស ដល់ភិក្ខុដែលលះបង់មុនញត្តិក្តី ក្នុងខណៈញត្តិក្តី ក្នុងវេលាចប់ញត្តិក្តី ត្រឹម ដែលសូធ្យមិនដល់ យ អក្ខរៈ នៃអនុសាវនាទី ១-២-៣ ក្តី ។ បទថា អាទិកម្មិកស្ស សេចក្តីថា ក្នុងសិក្ខាបទនេះ ទេវទត្តភិក្ខុជាដើម បញ្ញត្តិ ព្រោះបាលីដែលមកក្នុងគម្ពីរបរិវារថា ទេវទត្តភិក្ខុបានព្យាយាមបំបែក សង្ឃដែលព្រមព្រៀងគ្នា ទ្រង់ប្រារព្ធទេវទត្តភិក្ខុ ព្រោះរឿងនោះ ។ ទេវទត្ត នោះឯងជាដើមបញ្ញត្តិនៃការព្យាយាមដើម្បីបំបែកសង្ឃបុណ្ណោះ មិនបានជាដើម បញ្ញត្តិនៃការមិនព្រមលះបង់ឡើយ ។ ព្រោះថា កម្មនោះ សង្ឃមិនបាន ធ្វើដល់លោក ។ បើមានពាក្យសួរថា ពាក្យដែលពោលនេះ គប្បីជ្រាបបានដូចម្តេច ឆ្លើយថា គប្បីជ្រាបបានដោយព្រះសូត្រថា កម្មរមែងប្រាកដថា សង្ឃធ្វើ ហើយដល់អារិដ្ឋភិក្ខុ ព្រោះបាលីដែលមកក្នុងគម្ពីរបរិវារថា អារិដ្ឋភិក្ខុ មាន បុព្វបុរសជាអ្នកសម្លាប់ត្មាត មិនព្រមលះបង់ដោយសមនុភាសនៈ រហូតដល់ ៣ ដង ទ្រង់ប្រារព្ធអារិដ្ឋភិក្ខុព្រោះរឿងនោះ ដូច្នេះ យ៉ាងណា កម្មមិនបាន ប្រាកដថា សង្ឃធ្វ