សង្ឃាទិសេសទី ១១

ក្បាលទី 2 · ទំព័រ 1105

សង្ឃាទិសេសទី ១១ សម័យនោះ ព្រះពុទ្ធដ៏មានឥស្សរិយយស ទ្រង់ប្រថាប់ក្នុង វត្តវេឡុវ័ន ជាទីដែលស្តេចប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ ។ សម័យនោះឯង ទេវទត្តភិក្ខុព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ ។ ភិក្ខុទាំងឡាយពោលយ៉ាងនេះថា ទេវទត្តជាអ្នកពោលខុសធម៌ ទេវទត្តជាអ្នក ពោលខុសវិន័យ ទេវទត្តមិនគួរបើនឹងព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែក ចក្រ ។ កាលភិក្ខុទាំងឡាយ ពោលយ៉ាងនេះហើយ ទើបកោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវីបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុ ក៏ពោលពាក្យនេះ នឹងភិក្ខុទាំងនោះថា សូមលោកម្ចាស់ទាំងឡាយ កុំពោលយ៉ាងហ្នឹង ទេវទត្ត ពោលត្រូវតាមធម៌ ទេវទត្តពោលត្រូវតាមវិន័យ ម្យ៉ាងទៀតទេវទត្តកាន់យក សេចក្តីពេញចិត្តនិងសេចក្តីគាប់ចិត្តរបស់ពួកយើងហើយទើបពោល លោក ដឹង ( សេចក្តីពេញចិត្តជាដើមរបស់ពួកយើង ) ទើបពោល អំពើដែល លោកបានធ្វើមកនេះ ក៏សមគួរដល់យើងទាំងឡាយ ។ ភិក្ខុទាំងឡាយណាជា អ្នកប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ថា ហេតុម្តេចហ្ន៎ បានជាភិក្ខុទាំងឡាយប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាម ដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក ។ ខណៈនោះ ពួកភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ ព្រោះហេតុនេះ ដំណើរ នេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ភិក្ខុ ទាំងឡាយក្នុងខណៈនោះថា នែ ភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុប្រព្រឹត្ត តាមទេវទត្តភិក្ខុ ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក ពិតមែនឬ ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន ។ ព្រះពុទ្ធជាម្ចាស់ម