ទុតិយសង្ឃភេទសិក្ខាបទវណ្ណនា
ក្បាលទី 2 · ទំព័រ 1112
ទុតិយសង្ឃភេទសិក្ខាបទ ត្រង់ពាក្យថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅក្នុងទុតិយសង្ឃភេទសិក្ខាបទនោះ មានវិនិច្ឆ័យដូច្នេះ បទថា អនុវត្តកា សេចក្តីថា អ្នកបដិបត្តិតាម ដោយកាន់ការឃើញ ការគាប់ចិត្ត និងការពេញចិត្តនៃទេវទត្តភិក្ខុនោះ ។ ភិក្ខុណាពោលពាក្យជា បក្ខពួក គឺមានពាក្យក្នុងចំណែកនៃការមិនសាមគ្គីគ្នា ហេតុនោះ ទើបភិក្ខុទាំងនោះ ឈ្មោះថា ជាអ្នកពោលពាក្យជាបក្ខពួក ។