សង្ឃាទិសេសទី ១២

ក្បាលទី 2 · ទំព័រ 1114

សង្ឃាទិសេសទី ១២ សម័យនោះ ព្រះសម្ពុទ្ធអ្នកមានឥស្សរិយយស ទ្រង់ប្រថាប់ នៅឃោសិតារាម ក្បែរក្រុងកោសម្ពី ។ សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុ ប្រព្រឹត្តអនាចារ ( មារយាទមិនសមគួរផ្សេងៗ ) ។ ភិក្ខុទាំងឡាយពោល ប្រដៅយ៉ាងនេះថា ម្នាលអាវុសោឆន្ន លោកកុំធ្វើអំពើមានសភាពយ៉ាងនេះ អំពើនេះមិនសមគួរទេ ឆន្នភិក្ខុនោះឆ្លើយទៅវិញថា អាវុសោ លោកទាំងឡាយ សំគាល់ថាលោកត្រូវពោលប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ ( ព្រោះថា ) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្ត របស់យើង បានត្រាស់ដឹងនូវព្រះធម៌ដូចខ្យល់ព្យុះធំបក់បោកប្រមូលយកស្មៅ កំណាត់ឈើ ស្លឹកឈើ និងសំណាត់មកមូលជាមួយគ្នា ឬថាដូចជាទឹកស្ទឹង ដែលហូរចុះចាកភ្នំតែងប្រមូលកួចយកនូវចកធំ សារាយ និងចកបាយទាមក រួមជាមួយគ្នាបាន មានឧបមាយ៉ាងណាមិញ លោកទាំងឡាយមានឈ្មោះ ផ្សេងៗ មានគោត្រផ្សេងៗ មានជាតិផ្សេងៗ ចេញចាកត្រកូលផ្សេងៗ ហើយបួស គឺគេប្រមូលមកឲ្យមូលត្រកូលគ្នា ក៏មានឧបមេយ្យដូច្នោះឯង នែអាវុសោទាំងឡាយ លោកទាំងឡាយនៅសំគាល់ថាលោកត្រូវពោលប្រដៅ ខ្ញុំឬ ខ្ញុំឯងទេតើទើបត្រូវប្រដៅលោកទាំងឡាយ ( ព្រោះថា ) ព្រះពុទ្ធរបស់ យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើង បានត្រាស់ដឹងនូវព្រះធម៌ ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មាន សេចក្តីអេនោខ្មាស មានសេចក្តីរំខាន ប្រាថ្នាការសិក្សា ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុទាំងឡាយពោលប្រដៅដោយធម៌ ឬដោយសិក្ខាបទដែលព្រះពុទ្ធទ្រង់បញ្ញត្តទុក មិនសមបីបើនឹងធ្វើខ្លួនឲ្យគេពោលប្រដៅមិនបាន ។ ទើបភិក្ខុទាំងនោះ ក្រាប ទូលសេចក្តីនុ៎ះចំពោះព្រះដ៏