សិក្ខាបទវិភង្គនៃទុព្វចសិក្ខាបទ
បទថា តិណកដ្ឋបណ្ណសដំ បានដល់ ស្មៅ ឈើ និងស្លឹកឈើស្ងួត ដែលជ្រុះទៅក្នុងទីកន្លែងនោះៗ ។ ម្យ៉ាងទៀត ស្មៅផង ឈើស្រាលមិនមាន ខ្លឹមផង ហេតុនោះ ទើបឈ្មោះថា ស្មៅ និងឈើ ។ ស្លឹកឈើស្ងួត ឈ្មោះ ថា បណ្ណសដ ។ បទថា ឧស្សាទេយ្យ បានដល់ បក់ទៅគរទុក ។ បទថា បព្វតេយ្យ សេចក្តីថា បានដល់ កើតអំពីភ្នំ ។ ពិតហើយ ស្ទឹងនោះមានក្រសែហូរខ្មួល ព្រោះដូច្នោះ ទើបលោកប្រារព្ធយកតែស្ទឹងនោះ បុណ្ណោះ ។ ក្នុងបទថា សង្ខសេវាលបណកំ នេះ មានវិនិច្ឆ័យដូច្នេះថា សារាយ ដែលមានស្លឹក មានឫសវែង ហៅថា ចកធំ ។ សារាយពណ៌ខៀវ ហៅថា សារាយ ។ សារាយដ៏សេស មានរៃទឹក និងចកបាយទាជាដើមទាំងអស់ រាប់ថា ចកតូច ។ ដោយបទថា ឯកតោ ឧស្សាទិតា លោកសម្តែងថា ដែលបុគ្គល ណាមួយ ប្រមូលមកហើយ គឺធ្វើជាគំនរទុកក្នុងទីតែមួយ ។ អធិប្បាយ សិក្ខាបទវិភង្គនៃទុព្វចសិក្ខាបទ បទថា ទុព្វចជាតិកោ បានដល់ មានភាវៈនៃបុគ្គលប្រដៅក្រ អធិប្បាយថា បុគ្គលដែលនរណាមួយ មិនអាចស្តីប្រដៅបាន ។ សូម្បីក្នុង ការចែកបទនៃបទថា ទុព្វចជាតិកោ នោះ បទថា ទុព្វចោ បានដល់ ដែល គេប្រៀនប្រដៅបានដោយលំបាក គឺដោយក្រ មានពាក្យអធិប្បាយថា ដែល បុគ្គលណាមួយ មិនអាចស្តីថាបានដោយងាយ ។ បទថា ទោវចស្សករណេហិ គឺ ( ដោយធម៌ ) ដែលធ្វើភាពជាអ្នក ប្រដៅក្រ អធិប្បាយថា ធម៌ទាំងឡាយណា រមែងធ្វើបុគ្គលឲ្យជាអ្នកប្រដៅ ក្រ ជាអ្នកប្រកបដោយធម៌នោះ ។ បណ្ឌិតគប្បីជ្រាបធម៌ទាំងនោះ មាន ១៨ យ៉ាង គឺជាអ្នកមានការ ប្រាថ្នាលាមក ១ លើកខ្លួនសង្កត់សង្កិនអ្នកដទៃ ១ ជាអ្នកច្រើនដោយសេចក្តី ក្រោធ ១ ជាអ្នកចងក្រោធ ព្រោះមានការក្រោធជាហេតុ ១ ច្រើនដោយ សេចក្តីសង្ស័យ ព្រោះសេចក្តីក្រោធជាហេតុ ១ ជាអ្នកបន្លឺវាចាជិតចំពោះ សេចក្តីក្រ