សង្ឃាទិសេសទី ១៣
សង្ឃាទិសេសទី ១៣ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានបុញ្ញសិរី គង់នៅក្នុងវត្ត ជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុពីររូបឈ្មោះអស្សជិ និងបុនព្វសុក ជាអ្នកនៅក្នុងអាវាសទៀបកិដាគិរិជន បទ ជាភិក្ខុលាមកឥតខ្មាស ។ អស្សជិភិក្ខុនិងបុនព្វសុកភិក្ខុនោះ ប្រព្រឹត្ត អនាចារមានសភាពយ៉ាងនេះ គឺដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រង ខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យ ធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើ ចាក់រំលេចទង ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើដែលដោតជាចង្កោម ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើ គេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះធ្វើ ផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ។ អស្សជិភិក្ខុ និង បុនព្វសុកភិក្ខុនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅ ខ្លះ ដើម្បីស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃ ត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅខ្លួនឯង ខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើចាក់រំលេចទងទៅខ្លួនឯងខ្លះ ប្រើគេ ឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើដែលដោតជាចង្កោមទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅ ។