លក្ខណៈ ៥ យ៉ាង មានអកប្បិយវោហារជាដើម

ក្បាលទី 2 · ទំព័រ 1152

ពិតហើយ ដើមឈើផ្កាក្តី គុម្ពឈើផ្កាក្តី ដែលផ្កានៅក្រពុំ លោកហៅ ថា គុម្ពផ្កាទាំងអស់ ។ ភិក្ខុទាំងនោះ ដាំឯងខ្លះ ឲ្យអ្នកដទៃដាំខ្លះ នូវគុម្ពផ្កាមា នប្រភេទផ្សេងៗ គ្នាជាច្រើន ។ ដោយហេតុនោះ ទើបធម្មសង្គាហកៈ ទាំងឡាយពោលថា មាលាវច្ឆំ រោបេន្តិបិ រោបបេន្តិបិ ដូច្នេះ ។ បទថា សិញ្ចន្តិ បានដល់ រមែងស្រោចទឹកឯងខ្លះ ។ បទថា សិញ្ចាបេន្តិ បានដល់ រមែងប្រើឲ្យអ្នកដទៃស្រោចខ្លះ ។ លក្ខណៈ ៥ មានអកប្បិវោហារជាដើម ក្នុងអធិការនេះ អ្នកសិក្សាគប្បីជ្រាបលក្ខណៈ ៥ យ៉ាង គឺអកប្បិយវោហារ ១ កប្បិយវោហារ ១ បរិយាយ ១ ឱភាស ១ និមិត្តកម្ម ១ ។ បណ្តាលក្ខណៈ ៥ នោះ ឈ្មោះថា អកប្បិយវោហារ បានដល់ ការកាត់ ឯង ការប្រើឲ្យកាត់ប្រភេទរបស់ពណ៌ខៀវ ការជីកឯង ការប្រើឲ្យជីករណ្តៅ ការដាំឯង ការប្រើឲ្យដាំគុម្ពផ្កា ការពូនឯង ការឲ្យពូនទំនប់ការពារ ការ ស្រោចទឹកឯង ការឲ្យស្រោចទឹក ការធ្វើប្រឡាយឲ្យត្រង់ទៅ ការស្រោចទឹក ដែលជាកប្បិយៈ ការស្រោចដោយទឹកលាងដៃ លាងមុខ លាងជើង និង ងូត ។ ដែលឈ្មោះថា កប្បិយវោហារ បានដល់ ពាក្យថា ចូរដឹងដើមឈើ នេះ ចូរដឹងរណ្តៅនេះ ចូរដឹងគុម្ពផ្កានេះ ចូរដឹងទឹកក្នុងទីនេះ និងការធ្វើ ប្រឡាយទឹកដែលស្ងួតឲ្យត្រង់ ។ ដែលឈ្មោះថា បរិយាយ បានដល់ មានពាក្យជាដើមថា បណ្ឌិតគួរឲ្យ ដាំដើមឈើទាំងឡាយ មានឈើផ្កាជាដើម នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ចំពោះកាលមិនយូរឡើយ ។ ដែលឈ្មោះថា ឱភាស បានដល់ ការឈរកាន់ចប និងចបជីកជាដើម និងគុម្ពផ្កាទាំងឡាយ ។ ពិតហើយ ពួកសាមណេរជាដើម ឃើញព្រះថេរៈ ឈរនៅយ៉ាងនោះដឹងថា ព្រះថេរៈបំណងឲ្យធ្វើ ហើយនឹងមកធ្វើឲ្យ ។ ដែលឈ្មោះថា និមិត្តកម្ម បានដល់ នាំយកចប ចបជីក កាំបិត ពូថៅ និងភាជនៈទឹក ម