អធិប្បាយបុប្ផវិកតិ ៦ ប្រភេទ
ដែលជាកប្បិយ ក្នុងការទ្រុស្តត្រកូល និងបរិភោគនេះ ដើម្បីបរិភោគ មិន ត្រូវអាបត្តិក ្នុងការប្រើឲ្យស្រោចទឹកដោយកប្បិយវោហារ តែក្នុងឋានៈនៃ អាបត្តិ អ្នកសិក្សាគប្បីជ្រាបការត្រូវអាបត្តិច្រើន ព្រោះប្រយោគច្រើន ដោយ អំណាចខ្សែទឹកដាច់ ។ ក្នុងការបេះឯង ដើម្បីប្រយោជន៍ដល់ការសង្គ្រោះ ត្រកូល ត្រូវអាបត្តិទុក្កដ និងបាចិត្តិយតាមចំនួនផ្កា ។ ក្នុងការបូជាព្រះរតនត្រ័យ ជាដើម ត្រូវអាបត្តិបាចិត្តិយតែម្យ៉ាង ។ តែភិក្ខុដែលបេះផ្កាជាច្រើន ដោយ ប្រយោគតែមួយ ព្រះវិនយធរគប្បីកាត់អាបត្តិដោយអំណាចនៃប្រយោគ ។ ក្នុងការប្រើឲ្យបេះដើម្បីប្រយោជន៍ដល់ការសង្គ្រោះត្រកូល បុគ្គលដែលភិក្ខុប្រើ តែម្តង បេះសូម្បីច្រើនដង ក៏ត្រូវអាបត្តិបាចិត្តិយ និងទុក្កដដល់ភិក្ខុទាំងនោះ មួយបុណ្ណោះ ។ ក្នុងការបេះដើម្បីបូជាព្រះរតនត្រ័យជាដើម ត្រូវអាបត្តិ បាចិត្តិយតែម្យ៉ាង ។ អធិប្បាយ បុប្ផវិកតិ ៦ ប្រភេទ ក្នុងការក្រងផ្កាទាំងឡាយ មាន គណ្ឋិមំ ជាដើម អ្នកសិក្សាគប្បីជ្រាប បុប្ផវិកតិ ៦ ប្រភេទ គឺ គណ្ឋិមំ ដោតក្រង ១ គោប្បិមំ ផ្គុំជាបាច់ ១ វេធិមំ ចោះដោត ១ វេធិមំ ចងព័ន្ធព័ទ្ធ ១ បូរិមំ បង្វង់ធ្វើឲ្យពេញ ១ វាយិមំ ប្រទាក់ស្រែះដូចក្រឡាសំណាញ់ ១ ។ បណ្តាបុប្ផវិកតិ ៦ ប្រភេទ នោះ ឈ្មោះថា គណ្ឋិម គប្បីឃើញក្នុងផ្កាឧប្បល និងឈូកជាដើម ដែល មានទង ឬក្នុងផ្កាទាំងឡាយដទៃ ដែលមានទងវែង ។ ពិតហើយ ផ្កាដែល ដោតក្រងទងនិងទង ឬធាងនិងធាងនោះឯង ឈ្មោះថា គណ្ឋិម ។ គណ្ឋិម