អធិប្បាយ អនាចារផ្សេងៗ
តែបើពោលពាក្យដែលជាកប្បិយ មានការបូជាគ្រឿង ចំណាំ សមគួរគ្រប់ៗ អន្លើ ។ បរិយាយ ឱភាស និងនិមិត្តកម្ម សមគួរទាំងអស់ ដូច្នេះ ។ អធិប្បាយ អនាចារផ្សេង ៗ បទថា តុវដ្តេន្តិ ប្រែថា រមែងដេក ។ បទថា លាសេន្តិ សេចក្តីថា ពួកអស្សជិ និងបុនព្វសុកភិក្ខុនោះក្រោកឡើង ដូចអណ្តែតខ្លួនព្រោះបីតិ ហើយស្រីរបាំដែលជំនាញក្នុងការរាំ រាំពត់ពេន ឲ្យចង្វាក់ គឺបង្រៀនឲ្យរាំ ។ ពីរបទថា នច្ចន្តិយាបិ នច្ចន្តិ សេចក្តីថា ក្នុងពេលដែលស្រីរបាំរេរាំ សូម្បីអស្សជិ និងបុនព្វសុកភិក្ខុនោះ ក៏រាំទៅខាងមុខ ឬខាងក្រោយនៃស្រី របាំនោះ ។ ពីរបទថា នច្ចន្តិយាបិ គាយន្តិ សេចក្តីថា ក្នុងខណៈដែលស្រី នោះកំពុងរាំ ពួកភិក្ខុទាំងនោះ រមែងច្រៀងបន្ទរទៅតាមការរាំ ។ ក្នុងគ្រប់ៗ បទ ក៏មានន័យយ៉ាងនេះ ។ ពីរបទថា អដ្ឋបទេបិ កីឡន្តិ សេចក្តីថា រមែង លេងបាស្កាលើក្តារ គឺបាស្កាក្រឡា ៨ ក្នុងក្តារបាស្កាក្រឡា ១០ ក៏ដូចគ្នា ។ បទថា អាកាសេបិ សេចក្តីថា លេងបាស្កាក្នុងអាកាស ដូចលេង បាស្កាក្រឡា ៨ និងក្រឡា ១០ ដូច្នោះ ។ បទថា បរិហារបថេ សេចក្តីថា ធ្វើរង្វង់វិល មានខ្សែផ្សេងៗ លើ ផែនដី ហើយលេងរត់វិលទៅតាមគំនូស ក្នុងរង្វង់នោះ ។ ពីរបទថា សន្តិកាយបិ កីឡន្តិ បានដល់ លេងបាស្កាកម្រើកខ្លះ អធិប្បាយថា តួបាស្កា និងដុំថ្ម ដុំក្រួសជាដើមដែលទុករួមគ្នា យកក្រចក បុណ្ណោះឆ្កឹះចេញ និងឆ្កឹះចូលមិនឲ្យកម្រើក ។ បើគ្រាប់បាស្កា ឬដុំថ្ម ដុំក្រួស