អនុប្បញ្ញត្តិទុតិយបារាជិក
ក្បាលទី 2 · ទំព័រ 97
បឋមបញ្ញត្តិក្នុងទុតិយបារាជិក ចប់ ៦ អនុប្បញ្ញត្តិទុតិយបរាជិក ពីរបទថា រជកត្ថរណំ គន្ត្វា សេចក្តីថា ទៅកាន់ត្រង់កំពង់ ហាលសំពត់របស់ជាងជ្រលក់ ។ ពិតហើយ កំពង់នោះ ហៅថា ទីលានហាល សំពត់របស់ជាងជ្រលក់ ព្រោះត្រង់កំពង់នោះ ជាកន្លែងពួកជាងជ្រលក់លាត សំពត់ហាលទុក ។ បទថា រជកភណ្ឌកំ បានដល់ កញ្ចប់របស់ពួកជាងជ្រលក់ ។ វេលា ល្ងាចពួកជាងជ្រលក់ កាលត្រឡប់ចូលទៅកាន់ក្រុង ចងសំពត់ច្រើនផ្ទាំង រួមជាកញ្ចប់ទុក ពួកឆព្វគ្គិយភិក្ខុកាលជាងជ្រលក់ទាំងនោះមិនឃើញ ព្រោះ ការធ្វេសប្រហែស ក៏បានលួច អធិប្បាយថា លួចយកកញ្ចប់មួយអំពីកញ្ចប់ នោះទៅ ។