សិក្ខាបទវិភង្គនៃទុតិយបារាជិក
អធិប្បាយ សិក្ខាបទវិភង្គនៃទុតិយបរាជិក មានពាក្យអធិប្បាយ៉ាងនេះថា គាមោ នាម ព្រះដ៏មានព្រះភាគ ត្រាស់ហើយ ដើម្បីសម្តែងប្រភេទនៃស្រុក និងព្រៃ ដែលព្រះអង្គត្រាស់ ហើយក្នុងពាក្យនេះថា អំពីស្រុកក្តី អំពីព្រៃក្តី ។ ក្នុងពាក្យថា ស្រុកសូម្បីមាន ខ្ទមមួយជាដើមនោះ មានវិនិច្ឆ័យដូច្នេះថា ក្នុងភូមិណាមានខ្ទមមួយបុណ្ណោះ ឈ្មោះថា មានផ្ទះមួយ ដូចក្នុងមល័យជនបទ ស្រុកនេះឈ្មោះថា ស្រុកមាន ខ្ទមមួយ ។ ស្រុកដទៃក៏គួរជ្រាបដោយន័យនេះឯង ។ ស្រុកណាជាតំបន់ ដែលយក្ខហួងហែង ព្រោះមិនមានពួកមនុស្សដោយប្រការទាំងពួង ឬពួក មនុស្សចង់ត្រឡប់មកទៀត ដោយហេតុខ្លះនោះឯង ក៏ចៀសទៅចេញអំពី ស្រុកណា ស្រុកនោះឈ្មោះថា មិនមានមនុស្ស ។ ស្រុកណាដែលគេធ្វើ កំពែង រៀបដោយឥដ្ឋជាដើមទុក ដោយហោចសូម្បីហុមដោយបន្លា និងមែក ឈើ ស្រុកនោះឈ្មោះថា មានរបងព័ទ្ធ ។ ស្រុកណាដែលពួកមនុស្សមិន បានតាំងអាស្រ័យនៅ ដោយអំណាចជាទីកន្លែងស្នាក់នៅរួមគ្នាក្បែរផ្លូវជាដើម តែធ្វើផ្ទះទុក ២-៣ ខ្នង ហើយចូលអាស្រ័យនៅក្នុងទីនោះៗ ដូចគោដេកនៅក្នុង ទីនោះៗ ២-៣ ក្បាល ដូច្នោះ ស្រុកនោះឈ្មោះថា ស្រុកថ្មី ដូចជា កន្លែង គោសម្រាកជាដើម ។ បណ្តាពួកអ្នកជួញថ្មើរជើង និងឈ្មួញរទេះ ជាដើម ពួកណានីមួយ ឈ្មោះថា សត្ថៈ ។ ម្យ៉ាងទៀត ក្នុងសិក្ខាបទនេះ និគមក្តី ស្រុកក្តី គប្បីជ្រាបថា លោកកាន់យកដោយ គាម សព្ទនោះ ។ អធិប្បាយ ឧបចារស្រុក និង ផ្ទះជាដើម ពាក្យថា ឧបចារស្រុកជាដើម ទ្រង់ត្រាស់ដើម្បីកំណត់ព្រៃ ។ បទពីរថា ឥន្ទខីលេ ឋិតស្ស សេចក្តីថា បានដល់ បុរសដែលឈរ ត្រង់សសរខឿន រួមក្នុងកន្លែងស្រុកដែលមានសសរខឿនពីរដើម ដូចអនុរាធ បុរី ដូច្នោះ ។ ពិតហើយ សសរខឿនខាងក្រៅនៃអនុរាធបុរ