អវហារ ២៥

ក្បាលទី 2 · ទំព័រ 109

បញ្ចកៈ ។ ក្នុងពាក្យថា បញ្ចហាការេហិ នេះ អវហារតែមួយបុណ្ណោះរមែង សម្រេចបានដោយបទទាំងអស់ ។ ក្នុងបញ្ចកៈទាំងឡាយណា ដែលលោក សំដៅយកក្នុងបទទាំង ៦ នោះ ខ្ញុំសម្តែងទុកហើយ តែខ្ញុំមិនបានប្រកាសអត្ថនៃ បញ្ចកៈទាំងអស់នោះទុកក្នុងទីនេះ អដ្ឋកថាទាំងពួងស្មុគស្មាញពន់ពេក មាន វិនិច្ឆ័យយល់បានដោយលំបាក ដោយប្រការដូច្នេះ ។ ព្រោះដូច្នោះ គប្បី កំណត់អវហារ ២៥ ប្រការទាំងនេះ ដែលខ្ញុំប្រមូលបញ្ចកៈ ៥ ពួកមកហើយ សម្តែងទុកដោយល្អ ។ អវហារ ២៥ ដែលឈ្មោះថា បញ្ចកៈ ៥ គឺពួកនៃអវហារ ៥ ដែលកំណត់ដោយ ភណ្ឌៈផ្សេងគ្នាជាខាងដើម ១ ពួកនៃអវហារ ៥ ដែលកំណត់ដោយភណ្ឌៈ ប្រភេទតែមួយជាខាងដើម ១ ពួកនៃអវហារ ៥ ដែលកំណត់ដោយអវហារ ដែលកើតហើយដោយដៃរបស់ខ្លួនជាខាងដើម ១ ពួកអវហារ ៥ ដែល កំណត់ដោយបុព្វប្បយោគជាដើម ១ ពួកនៃអវហារ ៥ ដែលកំណត់ដោយ ការលួច ដោយអាការជាចោរជាខាងដើម ១ ។ បណ្តាបញ្ចកៈទាំង ៥ នោះ នានាភណ្ឌបញ្ចកៈ និងឯកភណ្ឌបញ្ចកៈ រមែងបានដោយ អំណាចនៃបទទាំងនេះ គឺ អាទិយេយ្យ បន្លំយក ១ ហរេយ្យ លួចទៅ ១ អវហរេយ្យ ឆយក ១ ឥរិយាបថំ វិកោបេយ្យ ញ៉ាំងឥរិយាបថឲ្យកម្រើក ១ ឋានា ចាវេយ្យ គប្បីឲ្យកម្រើកឃ្លាតចាកទី ១ បញ្ចកៈទាំង ២ នោះ អ្នកសិក្សាគប្បី ជ្រាបដោយន័យដូចខ្ញុំប្រកបសម្តែងទុកហើយខាងដើមនោះឯង ។ ចំណែកបទ ទី ៦ ថា សង្កេតំ វីតិនាមេយ្យំ ( គប្បីឲ្យកន្លងទីកំណត់ ) នោះ ជាទ្រព្យ ទួទៅដល់បរិកប្បាវហារ និងនិស្សគ្គិយាវហារ ។ ព្រោះដូច្នោះ គប្បីប្រកបបទ ទី ៦ នោះចូលដោយអំណាបទ ដែលបាននៅក្នុងបញ្ចកៈទី ៣ និងទី ៥ ។ នានាភណ្ឌបញ្ចកៈ និងឯកភណ្ឌបញ្ចកៈ ខ្ញុំបានពោលទុកហើយ ។ សាហត្ថិកបញ្ចក មានអវហារ ៥ យ៉ាង សាហត្ថិកបញ្ចកៈ ដូចម្តេច គឺសាហត្ថិកបញ្ចក