បទភោជនីយ៍នៃទុតិយបារាជិក
អធិប្បាយ បទភាជនីយ៍នៃទុតិយបរាជិក ព្រះដ៏មានព្រះភាគ កាលទ្រង់ចែកសិក្ខាបទដែលទ្រង់ឧទ្ទេស ហើយ តាមលំដាប់បទយ៉ាងនោះហើយ ឥឡូវនេះ ទើបទ្រង់តាំងមាតិកា ដោយន័យ ជាដើមថា ភុម្មដ្ឋំ ថលដ្ឋំ ហើយត្រាស់វិភង្គនៃបទភាជនីយ៍នោះ ដោយន័យ មានពាក្យថា ភុម្មដ្ឋំ នាម ភណ្ឌំ ភូមិយំ នក្ខិតំ ហោតិ ជាដើម ដើម្បីសម្តែងភណ្ឌៈដែលនឹងគប្បីកាន់យក ដែលព្រះអង្គសម្តែងការកាន់ យកដោយសង្ខេប ដោយមាន ៦ បទ មានបទថា អាទិយេយ្យ ជាដើមហើយ ទ្រង់សម្តែងដោយសង្ខេបដូចគ្នាថា មួយបាទក្តី គួរដល់មួយ បាទក្តី លើសជាងមួយបាទក្តី ដោយពិស្តារ ដោយអាការដែលភណ្ឌៈនោះ តាំងនៅក្នុងទីណាមួយ ទើបដល់ការតាំងនៅបាន ដើម្បីបិទឱកាសនៃលេស របស់បាបភិក្ខុទាំងឡាយ ក្នុងអនាគត ។ ទ្រព្យដែលស្ថិតនៅក្នុងផែនដី វិនិច្ឆយកថា ព្រមដោយការពណ៌នាបទដែលជ្រាលជ្រៅ ក្នុង ពាក្យថា និខាត្បំ១ ) ជាដើមនោះ គប្បីជ្រាបដូច្នេះថា បទថា និខាតំ បានដល់ ដែលកប់ទុកក្នុងផែនដី ។ បទថា បដិច្ឆន្នំ បានដល់ ដែលគេបិទបាំងទុកដោយវត្ថុ មានដី និង ឥដ្ឋជាដើម ។ ពាក្យថា ភុម្មដ្ឋំ ភណ្ឌំ ។ បេ ។ គច្ឆតិ វា អាបត្តិ ទុក្កដស្ស សេចក្តីថា ភិក្ខុណាដឹងឧបាយខ្លះៗ យ៉ាងនោះឯង ដែលភណ្ឌៈនោះ ឈ្មោះថា ។ យកតាមអដ្ឋកថា ។ តាំងនៅក្នុងផែនដី ព្រោះជារបស់ដែលគេកប់ ឬបិទបាំងយ៉ាងនោះ ជាអ្នក មានថេយ្យចិត្តថា អញនឹងលួច ហើយក្រោកឡើងទៅក្នុងចំណែកនៃរាត្រី ។ ភិក្ខុនោះសូម្បីទៅមិនដល់ទីនៃភណ្ឌៈ រមែងត្រូវអាបត្តិទុក្កដ ព្រោះកាយវិការ និងវចីវិការទាំងពួង ។ អធិប្បាយ អាបត្តិដែលជាបុព្វយោគនៃបរាជិក សួរថា ត្រូវដូចម្តេច ឆ្លើយថា ត្រូវយ៉ាងនេះគឺ ពិតហើយ ភិក្ខុនោះ កាលក្រោកឡើងដើម្បីលួចទ្រព្យនោះ ឲ្យអវ័យវៈតូចធំណាមួយក