អាបត្តិទុក្កដ ៨ យ៉ាង

ក្បាលទី 2 · ទំព័រ 127

ពិតហើយ ព្រះថេរៈទាំងឡាយ ប្រមូលឈ្មោះទុក្កដ ៨ យ៉ាងនោះមក សម្តែងទុកក្នុងទីនេះហើយ គឺ បុព្វយោគទុក្កដ ១ សហបយោគទុក្កដ ១ អនាមាសទុក្កដ ១ ទុរុបចិណ្ណទុក្កដ ១ វិនយទុក្កដ ១ ញាតទុក្កដ ១ ញត្តិទុក្កដ ១ បដិស្សវទុក្កដ ១ បណ្តាទុក្កដ ៨ យ៉ាងនោះ ទុក្កដដែលព្រះដ៏ មានព្រះភាគត្រាស់ទុកយ៉ាងនេះថា ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចនូវ ទ្រព្យដែលស្ថិតនៅក្នុងដី ហើយស្វែងរកគ្នាឲ្យបានពីរនាក់ក្តី ស្វែងរកចបក្តី កញ្ជើក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ នេះឈ្មោះថា បុព្វបយោគទុក្កដ ។ ពិតហើយ ក្នុងព្រះតម្រាស់ដែលត្រាស់ទុកនេះ ក្នុងឋានៈនៃទុក្កដ ជាទុក្កដ ក្នុងឋានៈនៃបាចិត្តិយ ក៏ជាបាចិត្តិយដោយពិត ។ ទុក្កដដែលត្រាស់ទុកដូច្នេះថា ភិក្ខុកាត់នូវឈើ ឬវល្លដែលកើតក្នុងទីនោះ ត្រូវអាបត្តិទុក្កដ នេះឈ្មោះថា សហបយោគទុក្កដ ។ ក្នុងព្រះតម្រាស់ ដែលត្រាស់ទុកនេះ វត្ថុនៃបាចិត្តិយ និងវត្ថុនៃទុក្កដ ក៏បានតាំងនៅក្នុងឋានៈនៃ ទុក្កដដូចគ្នា ។ ព្រោះហេតុអ្វី ព្រោះការលួចប្រព្រឹត្តទៅព្រមគ្នានឹងសេចក្តី ព្យាយាម ។ ម្យ៉ាងទៀត ទុក្កដដែលទ្រង់បញ្ញត្តដល់ភិក្ខុដែលប៉ះពាល់រតនៈ ១០ យ៉ាង ស្រូវ ៧ ប្រការ និងគ្រឿងស្រស្តាវុធទាំងអស់ជាដើមនេះ ឈ្មោះថា អនាមាសទុក្កដ ។ ទុក្កដដែលទ្រង់បញ្ញត្តទុកដល់ភិក្ខុ ដែលចាប់ពាល់បណ្តាផ្លែឈើទាំងឡាយ មានចេក និងដូងជាដើម ផ្លែដែលកើតក្នុងទីនោះ នេះឈ្មោះថា ទុរុ- បចិណ្ណទុក្កដ ។ ម្យ៉ាងទៀត ទុក្កដដែលទ្រង់បញ្ញត្តទុកដល់ភិក្ខុដែលត្រាច់បិណ្ឌបាត មិន ទទួលប្រគេន ឬមិនលាងបាត្រ ក្នុងកាលមានលំអងធូលីធ្លាក់ចូលទៅក្នុង បាត្រ ក៏ទទួលភិក្ខាក្នុងបាត្រ នេះឈ្មោះថា វិនយទុក្កដ ។ ទុក្កដឈ្មោះថា ពួ