អវហារ ៥ យ៉ាង
ដែលដល់នូវភាពជាសាកសព ដែលហើមបោងជាដើម រាប់ថាជាសពដែល បែកធ្លាយហើយដោយពិត ។ ម្យ៉ាងទៀត សូម្បីក្នុងសពដែលមិនទាន់បែក ដោយប្រការទាំងពួង តែ អ្នកមើលថែរក្សាព្រៃស្មសាន ឬមនុស្សដទៃឲ្យកាន់យក គួរ ។ បើមិនបាន មនុស្សដទៃ គួរយកសស្រ្តា ឬវត្ថុណាមួយ ធ្វើឲ្យជាដំបៅ ហើយសឹមកាន់ យក ។ តែក្នុងសាកសពដែលមានភេទផ្ទុយគ្នា ភិក្ខុគួរតាំងសតិទុក ផ្គង សមណសញ្ញាឲ្យកើតឡើង ធ្វើឲ្យជាដំបៅត្រង់ក្បាល ឬត្រង់ខ្នងដៃ និងខ្នង ជើង ហើយកាន់យក សមគួរ ។ ក្នុងរឿងដែលជាលំដាប់នៃសរីរៈ ដែលមិនទាន់បែកធ្លាយ នោះ មានវិនិច្ឆ័យដូច្នេះថា ច្រើនបទថា កុសំ សង្កាមេត្វា ចីវរំ អគ្គហេសិ សេចក្តីថា ភិក្ខុលួចដោយកុសាវហារ ក្នុងបណ្តាថេយ្យាវហារ បសយ្ញាវហារ បរិកប្បាវហារ បដិច្ឆន្នាវហារ និងកុសាវហារ ទើបបានសម្តែងទុកហើយត្រ ឹមតែឈ្មោះ ក្នុងការពណ៌នាអត្ថនៃបទនេះថា អាទិយេយ្យ ក្នុងខាងដើម ។ ហើយគប្បីជ្រាបការផ្សេងគ្នានៃអវហារទាំងនេះ ដូចពោលតទៅនេះថា អវហារ ៥ យ៉ាង ពិតហើយ ភិក្ខុអង្គណាមួយ ពួនធ្វើចោរកម្ម មានការកាត់ទី តនៃជញ្ជាំង ជាដើម លួចទ្រព្យដែលមានម្ចាស់ ក្នុងវេលាយប់ ឬវេលាថ្ងៃ ឬឆបោកយក ដោយរង្វាស់រង្វាល់កោង និងកហាបណៈក្លែងក្លាយជាដើម អវហាររបស់ភិក្ខុ អង្គនោះឯង ដែលកាន់យកទ្រព្យនោះ គប្បីជ្រាបថា ជាថេយ្យាវហារ ឯភិក្ខុ ណា គំរាមកំហែងអ្នកដទៃ គឺបំពានយកដោយកម្លាំង ឬសម្លុតគំរាម គឺ សម្តែងភ័យ កាន់យកទ្រព្យរបស់ជនទាំងនោះ ដូចពួកចោរដែលសម្លាប់ ឈ្លើយ ធ្វើបទូសកម្ម មានសម្លាប់អ្នកដើរផ្លូវ និងសម្លាប់អ្នកស្រុកជាដើម ( និង ) ដូចឥស្សរជន មានព្រះរាជា និងមហាមាត្យរបស់ព្រះរាជាជាដើម ធ្វើការរឹបជាន់យកផ្ទះរបស់អ្នកដទៃ ដោយអំណាចសេចក្តីក្រោធ ន