បារាជិកកណ្ឌសិក្ខាបទទី ៣

ក្បាលទី 2 · ទំព័រ 294

សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគទ្រង់គង់នៅក្នុងកូដាគារសាលា ( សាលា គឺផ្ទះមានកំពូល ) ក្បែរព្រៃមហាវនទៀបក្រុងវេសាលី ។ កាលនោះ ព្រះដ៏មានព្រះភាគទ្រង់សម្តែងអសុភកថា ទ្រង់សម្តែងរៀបរាប់ អំពីអសុភ ទ្រង់សម្តែងគុណនៃការចម្រើនអសុភកម្មដ្ឋាន ទ្រង់សម្តែងគុណ នៃអសុភសមាបត្តិក្នុងអសុភកម្មដ្ឋានជាញឹកញយ ដោយបរិយាយដ៏ច្រើន ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធ ដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតចង់គេចចាកអារម្មណ៍សម្ងំនៅអស់ កាលកន្លះខែ ( ក្នុងកម្មដ្ឋាន ) កុំឲ្យអ្នកណាមួយចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុ ១ រូបជាអ្នកនាំបិណ្ឌបាតទៅឲ្យតថាគត ។ ទើបពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ឯវំភន្តេ ( យ៉ាងហ្នឹងព្រះអង្គ ) តាំងពីកាលនោះមក មិនមានអ្នកណាមួយចូលទៅគាល់ព្រះដ៏មានព្រះភាគ ឡើយ វៀរលែងតែភិក្ខុមួយរូប ជាអ្នកនាំបិណ្ឌបាតទៅថ្វាយព្រះអង្គ ។ ភិក្ខុទាំងឡាយគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់សម្តែងអសុភកថា ទ្រង់សម្តែង រៀបរាប់អំពីអសុភ ទ្រង់សម្តែងគុណនៃការចម្រើនអសុភកម្មដ្ឋាន ទ្រង់សម្តែង គុណនៃអសុភសមាបត្តិ ក្នុងអសុភកម្មដ្ឋានជាញឹកញយៗ ដោយបរិយាយ មិនតែមួយ លុះគិតដូច្នេះហើយ ក៏នាំគ្នាប្រកបសេចក្តីព្យាយាមក្នុងការចម្រើន អសុភកម្មដ្ឋានជាច្រើនបែប ច្រើនវិធី ។ ពួកភិក្ខុទាំងនោះ កើតសេចក្តីទុក្ខ នឿយណាយ ខ្ពើមឆ្អើមនឹងរាងកាយរបស់ខ្លួនឯង មានគួរនាដូចជាស្រីក្រមុំ ឬ ប្រុសកំលោះ ជាអ្នកមានកិរិយាស្អិតស្អាងជាប្រក្រតី លុះបានងូតទឹកកក់ក្បាល ហើយ រមែងជាទុក្ខ នឿយណាយ ខ្ពើមឆ្អើមសាកអសុភពស់ សាកអសុភឆ្កែ ឬសាកអសុភមនុស្ស ដែលគេព្យួរនឹង ក យ៉ាងណាមិញ ព